សូមចូលរួមរំលែកទុក្ខផង នៅមុននេះបន្តិច ក្មេងប្រុសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយប្រឡាយហូរគួចធ្លាក់តាមលូចូលទៅដល់សមុទ្រ

ករណីគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ នៅឯខេត្ដព្រះសីហនុ បានកំពុងធ្វើអោយលំនៅដ្ឋានរបស់ប្រជានពលរដ្ឋខ្លះ​ ដូចជាតំបន់ស្ពានអូរ១ជាដើម ទឹកឡើងតាមអូរលិចផ្ទះប្រជាពលរដ្ឋខ្លះដល់ជាង១ម៉ែត្រក៍មានដែរ ហើយហេដ្ឋារចនាសម្ពន្ធ័មួយចំនួន​ មានផ្លូវសាធារណៈជាដើមបានទទួលរងការខូចខាតធ្ងន់ធ្ងរ។

ដោយឡែកនាខណៈល្ងាចនេះ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំមួយបានកើតឡើង ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ មន្ត្រីមូលដ្ឋានថ្លែងថា៖ ក្មេងប្រុសម្នាក់ ត្រូវទឹកប្រឡាយហូរគួចធ្លាក់តាមលូចូលទៅដល់សមុទ្រ នៅចំណុចលូទឹកចូលសមុទ្រម្តុំផែរ៉ូយ៉ាល់ វេលាម៉ោង៣កន្លះរសៀល ថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមមន្ត្រីដដែលថ្លែងថា៖ មុនពេលកើតហេតុ ក្មេងរងគ្រោះ និងក្មេងៗមួយក្រុមនាំគ្នា លេងទឹកក្នុងប្រឡាយក្បែរផ្លូវពេលមេឃកំពុងភ្លៀងកាលពីម៉ោងប្រហែលជិត៣រសៀលថ្ងៃដដែលនេះ នៅប្រឡាយទឹកក្នុងភូមិថ្មីសង្កាត់លេខ៣ក្រុងព្រះសីហនុ ដោយសារទឹកហូរខ្លាំង ក្មេងរងគ្រោះក៍ត្រូវទឹកហូរគួចតាមប្រឡាយចម្ងាយជិត១គីឡូកន្លះ រួចធ្លាក់ចូលតាមលូក្រោមផ្លូវទៅទំនប់រលក អណ្តែតនៅចំណុចក្បែរផែរ៉ូយ៉ាល។

ក្រោយកើតហេតុ ដោយមិនទាន់អស់ចិត្ត ខាងក្រុមគ្រួសារបានបញ្ជូនក្មេងនេះទៅរកការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បើទោះជាអ្នកភូមិសន្និដ្ឋានថា ក្មេងប្រុសនេះស្លាប់បាត់ទៅហើយយ៉ាងណាក្តី។ ប្រភពពីមន្ទីរពេទ្យបញ្ជាក់ថា ក្មេងប្រុសនេះបានស្លាប់បាត់ហើយ តាំងពីមុនពេលនាំមកដល់មន្ទីរពេទ្យ ហើយបច្ចុប្បន្នក្រុមគ្រួសារបាននាំយកសាកសពត្រឡប់ទៅលំនៅដ្ឋានវិញហើយ”៕