ពិតជា​ស្រស់​ស្អាត​ និងខុសប្លែក​ទាំងស្រុង​តែម្តង​ បេក្ខនារី​ លៀង​ ចាន់​ឡា​ ជាមួយ​ការ​តុបតែង​មុខ​ និង​សម្លៀកបំពាក់​យ៉ាង​ប្រណិត​ តែអ្វីដែល​មហាជន​ជាច្រើន​ មាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង​នោះ​ គឺ

ក្រោយពីមាន​រឿង​រ៉ាវ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ទាក់ទង​នឹង​មតិ​រិះគន់​ពី​មហាជន​មួយចំនួន​ចំពោះ​ពិធីការិនី​ និង​មិត្ត​រួម​ក្រុម​របស់​បេក្ខនារី​ ចាន់​ឡា​ ដែលមេីលទៅ​ហាក់​បីជា​មានការ​រេីសអេីងទៅលេី​រូបនាង​ ដែល​មា​ន​រូប​សម្រស់​មិនស្រស់ស្អាត​ និង​មិនមាន​សម្លៀកបំពាក់​ចូលរួម​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ X Factor Cambodia មិនសូវ​សមរម្យ​ផងនោះ​ ។

ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ ក៏មាន​ សប្បុរសជន​ជាច្រើន​ បានធ្វើ​ការ​ប្រកាស​ស្វែង​រក​បេក្ខនារី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​ដល់ប្អូនស្រី​ដែលរួមមាន​ដូចជា​ សម្លៀកបំពាក់​ ការតុបតែង​មុខ​ ការ​កែ​សម្ផស្ស​ លេលាបខ្លួនអោយស​ និងថវិកាមួយចំនួនទៀតផងដែរ។

ក្នុង​នោះដែរ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ ប្អូនស្រី​ លៀង​ ចាន់​ឡា​ បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ រូបនេះ​ ត្រូវ​បាន​បងស្រី​ចិត្ត​ធម៌​ដ៏​ស្រស់ស្អាត​ម្នាក់​ និង​ជា​ម្ចាស់​ហាង​កែសម្ផស្ស​ Tina Beauty Care​ បាន​ធ្វើ​ការ​ចាក់ច្រមុះ​ សាក់​បបូរ​មាត់​ និង​សាក់​ចិញ្ចឹម​…​ ដល់​ប្អូន​ស្រី​​ ដោយមិនមានការគិតប្រាក់​ និងមិន​បង្អង់​យូរ​នោះឡើយ​ ។

ទន្ទឹម​នឹង​នេះដែរ​ កាលពីម្សិលមិញ​ ប្អូនស្រី​ ចាន់​ឡា​ បាន​មកទទួល​នូវ​សេវាកម្ម​ថ្មី​មួយទៀត​ គឺការ​ផាត់មុខ​ ធ្វើ​សក់​ ដែលក្រោយពី​បាន​ធ្វើ​រួច​ គឺពិតជា​ខុសប្លែក និង​ស្រស់​ស្អាត​តែម្តង។ បេីតាម​ការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Xiang Zobie ម្ចាស់​ហាង​បីយូធីស្ទរ​ បាន​ឲ្យដឹងថា​៖

«គាត់ជាពីណាគេ? ធ្វេីតាមកិច្ចសន្យា​ ផាត់មុខជូន​ ចាន់​ ឡា​ បេក្ខភាព​ X Factor Cambodia ជូនពរអោយអូនជោគជ័យ​ គ្រប់ភារកិច្ច​មានគេស្រលាញ់ចូលចិត្តច្រេីន​ ពី​ហាងបីយូធីស្ទរ​ ជាមួយគ្រឿងសំអាង​Farmasi​»។ យ៉ាងណា​មិញ​ ក្រោយ​ពី​ប្អូន​ស្រី​ ចាន់​ឡា​ មានការ​ផាត់មុខ​ និង​មានការ​ស្លៀកពាក់​យ៉ាង​ស្រស់​ស្អាត​ហើយ​នោះ​ អ្នកលេងហ៊្វេកបុកជាច្រើនបានចាប់អារម្មណ៏កន្លែកមួយ គឺស្នាមសាក់នៅលើដើមទ្រូងរបស់នាង ហើយបញ្ចេញមតិផ្សេងៗគ្នា ចុះប្រិយមិត្តមិត្តយល់យ៉ាងណាដែរ?​

For More Videos Amazing