ក្តៅៗ ខ្លាំងមែនធ្វេីផ្លូវលេីប្រឡាយ ពេលនេះឯកឧត្តម គួច​ ចំរេីន​ បានចេញប្រតិបត្តិការក្តៅ ដោយយកគ្រឿងចក្រមកកំទេច ស្តារអូរ​ និងប្រឡាយ​ ដើម្បីរំដោះទឹក

ករណីគ្រោះជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ នៅឯខេត្ដព្រះសីហនុ បានកំពុងធ្វើអោយលំនៅដ្ឋានរបស់ប្រជានពលរដ្ឋខ្លះ​ ដូចជាតំបន់ស្ពានអូរ១ជាដើម ទឹកឡើងតាមអូរលិចផ្ទះប្រជាពលរដ្ឋខ្លះដល់ជាង១ម៉ែត្រក៍មានដែរ ហើយហេដ្ឋារចនាសម្ពន្ធ័មួយចំនួន​ មានផ្លូវសាធារណៈជាដើមបានទទួលរងការខូចខាតធ្ងន់ធ្ងរ។

យ៉ាងណាមិញ ឯកឧត្ដម គួច ចំរើន ដែលជាអភិបាលខេត្ដព្រះសីហនុ ទើបតែឡើងតំណែងថ្មី បានចុះទៅពិនិត្យដល់កន្លែងជន់លិចគ្រប់ទីកន្លែង ដោយថ្មើរជើង ក្នុងក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលភាពជាក់ស្ដែង នៃស្ថានភាពដែលជាដើមហេតុ ដែលបណ្ដាធ្វើឲ្យលិចលង់ ដើម្បីរកវិធីដោះស្រាយជាបន្ទាន់ក្នុងការរំដោះទឹកចេញ។

ជាក់ស្ដែង ក្នុងខណៈរសៀលពេលនេះដែរ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ភ្នាក់ងារសារព័ត៍មាន Fresh News លោក វ៉ាន់ សារាយ បានចុះទៅផ្ដិតយកទិដ្ឋភាពនៅខេត្ដព្រះសីហនុ ដោយផ្ទាល់នឹងបានសូមសំភាសន៏ជាមួយឯកឧត្ដម គួច ចំរើន អំពីវិធី សាស្រ្ដរំដោះទឹកថែមទៀតផង។ ក្នុងការបង្ហោះនេះដែរ លោក វ៉ាន់ សារាយ បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្លាំងធ្វេីផ្លូវលេីប្រឡាយ! ឥឡូវស្ទះខ្លាំងត្រូវកាយប្រឡាយថ្មី។ បេីមិនអ៊ីចឹងទេ​ លិចអ្នកព្រះសីហនុគ្មានស្វាងទេ”។

សូមទស្សនាវីដេអូខាងក្រោម