តោ២និងហ្វូងដំរី ចិនដាក់រូបសំណាក់ដំរីតូចធំមួយហ្វូង នៅខាងមុខអាគារ ដើម្បីទប់ទល់រិទ្ធិអំណាច រូបសំណាក់តោ២ តែនេះជារឿងនិទានតាមតុកាហ្វេតែប៉ុណ្ណោះ ចំណែកឯរឿងជាក់ស្តែងនោះគឺ

នៅមុននេះ​បន្តិច​ លោក​ Huy Bunleng បានមានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការរៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «(សូមជជែកលេងកំសាន្តថ្ងៃចុងសប្តាហ៍) { តោ២ និងដំរី ហ្វូង } អ្នករស់នៅក្រុងព្រះសីហនុយូរឆ្នាំ ប្រាកដជាដឹងថា ដីនៅខាងមុខរូបសំណាកតោ មិនមានអ្នកហ៊ានសាងសង់ផ្ទះឬសំណង់អ្វីទេ ក្រោមហេតុផលជំនឿថា ខ្លាចចាញ់អំណាចតោ ។

ឥឡូវនេះ ដីនៅចំខាងមុខរូបសំណាកតោ២ មានការសាងសង់ជាអាគារខ្ពស់មួយហើយ ប៉ុន្តែឃើញដាក់រូបសំណាកដំរីតូចធំមួយហ្វូង នៅខាងមុខអាគារនោះ បែរមកចំមុខរូបសំណាកតោ២វិញ ដែលតាមប្រភពខ្លះថា ជាជំនឿគេក៍ដាក់រូបហ្វូងដំរីនេះ ដើម្បីទប់នឹងអំណាចតោ២វិញ ។

ខាងលើនេះ ជារឿងនិទានតាមតុកាហ្វេទេ ចំណែកឯរឿងជាក់ស្តែងនោះ ក្នុងក្រុងព្រះសីហនុសព្វថ្ងៃនេះ សូម្បីតែដីកន្លែងកប់ខ្មោចកន្លងមក ដូចជានៅជិតវត្តក្រោមជាដើម បានជំនួសវិញដោយអាគារស្កឹមស្កៃអស់ទៅហើយ»។ ចុះ​ប្រិយមិត្ត​មានការ​យល់ឃើញ​យ៉ាង​ណា​ដែរ​?