ស្អាតអីក៍ស្អាតយ៉ាងនេះ បេក្ខនារី លៀង ចាន់ឡា ផាត់មុខ និងស្លៀកឈុតបែបនេះ ពិតជាស្អាតដូចទេពអប្សរចឹង

ក្រោយពីមាន​រឿង​រ៉ាវ​ផ្ទុះ​កក្រើក​ ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ទាក់ទង​នឹង​មតិ​រិះគន់​ពី​មហាជន​មួយចំនួន​ទៅលេីពិធីការិនី​ និង​មិត្ត​រួម​ក្រុម​របស់​បេក្ខនារី​ លៀង​ ចាន់​ឡា​ ដែលមេីលទៅ​ហាក់​បីជា​មានការ​រេីសអេីងទៅលេី​រូបនាង​ ដែល​មា​ន​រូប​សម្រស់​មិនស្រស់ស្អាត​ និង​មិនមាន​សម្លៀកបំពាក់​ចូលរួម​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ X Factor Cambodia មិនសូវ​សមរម្យ​ផងនោះ​ ។

ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ ក៏មាន​ សប្បុរសជន​ជាច្រើន​ បានធ្វើ​ការ​ប្រកាស​ស្វែង​រក​បេក្ខនារី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​ដល់ប្អូនស្រី​ដែលរួមមាន​ដូចជា​ សម្លៀកបំពាក់​ ការតុបតែង​មុខ​ ការ​កែ​សម្ផស្ស​ លេលាបខ្លួនអោយស​ និងថវិកាមួយចំនួនទៀតផងដែរ។

ក្នុង​នោះដែរ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ ប្អូនស្រី​ លៀង​ ចាន់​ឡា​ បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ រូបនេះ​ ត្រូវ​បាន​បងស្រី​ចិត្ត​ធម៌​ដ៏​ស្រស់ស្អាត​ម្នាក់​ និង​ជា​ម្ចាស់​ហាង​កែសម្ផស្ស​ Tina Beauty Care​ បាន​ធ្វើ​ការ​ចាក់ច្រមុះ​ សាក់​បបូរ​មាត់​ និង​សាក់​ចិញ្ចឹម​…​ ដល់​ប្អូន​ស្រី​​ ដោយមិនមានការគិតប្រាក់​ និងមិន​បង្អង់​យូរ​នោះឡើយ​ ។

ទន្ទឹម​នឹង​នេះដែរ​ នៅមុននេះ​បន្តិច​ ប្អូនស្រី​ ចាន់​ឡា​ ក៏បាន​មកទទួល​នូវ​សេវាកម្ម​មួយទៀត​ គឺការ​ផាត់មុខ​ ធ្វើ​សក់​ ដែលក្រោយពី​បាន​ធ្វើ​រួច​ ពិតជា​ស្រស់​ស្អាត​ និង​ខុសប្លែកពី​មុនដាច់តែម្តង។ បេីតាម​ការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Xiang Zobie ម្ចាស់​ហាង​បីយូធីស្ទរ​ បាន​ឲ្យដឹងថា​៖

«ខ្ញុំផុសរូបនេះ​ គឺធ្វេីតាមសំនូមពររបស់បងប្អូន ដែលគាត់ចង់មេីលខ្ញុំផាត់មុខជូន​ ចាន់​ឡា​ ថាប្លែកប៉ុណ្ណាតែ​ប៉ុណ្ណោះ​ កុំយល់ច្រលំថាខ្ញុំយកគាត់ដេីម្បីចង់ល្បីខ្លួនឯងនោះអី​ ព្រោះបច្ចុប្បន្នខ្ញុំល្បីប៉ុននេះបានហេីយ​ ចង់លេីសពេកផង។ ខ្ញុំសន្យាថា​ ជួយគាត់គឺជួយហេីយ​ ក៏មិនចង់បង្ហាញថាខ្ញុំជួយគាត់អីខ្លះដែរ​

វាជាទឹកចិត្តរបស់ខ្ញុំ​ តិចក្តីច្រេីនក្តី​ អោយតែធ្វេីទៅសប្បាយចិត្ត​ ធ្វេីបុណ្យគឺស្ថិតនៅលេីចិត្ត​ មិនមែនស្ថិតលេីការផុសក្នុងបណ្តាញសង្គមនោះទេ​ អរគុណ​ណាស់សំរាប់ការស្រលាញ់រាប់អានខ្ញុំ​ ចង់ចាំទុកក្នុងចិត្តជានិច្ច»។ ចង់​ដឹងថា​ ប្អូនស្រី​ ចាន់​ឡា​ មាន​រូប​សម្រស់​ស្អាត​យ៉ាង​ណា​នោះ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។