ទីបំផុត MV មង្គលការ តារា​កំប្លែង​ នាង​ ខ្ញុង​ ជាមួយ​ស្វាមី​ នាយ​ កៃដ បានចេញហើយ ដោយអ្នកទាំង២នឹងដឹកដៃគ្នាទៅក្រេបច័ន្ទទឹកឃ្មុំ ដល់ទៅ​៣ប្រទេស​ ដែលមាន​ដូច​ជា​

ប្រិយមិត្ដគ្រប់គ្នា ប្រាកដជាបានដឹងរួចមកហើយថា នៅថ្ងៃទី០៨ ខែសីហា​ ឆ្នាំ២០១៩នេះ គឺជាថ្ងៃជ័យ ថ្ងៃមង្គល របស់តារា​កំប្លែង​អ្នក​នាង​ សុកាន់ដា​ ហៅ​ ខ្ញុង​ ជាមួយ​តារា​កំប្លែង​រួម​ទ្រនំ​ នាយ​ កៃដ​ ដោយមានការរៀបចំយ៉ាងអធិកអធម​ និង​មានការ​ចូលរួម​​ពី​ភ្ញៀវ​កិត្តិយសជាច្រេីនរូប។ ​

ជាក់ស្តែងក្នុងថ្ងៃដ៏វិសេសវិសាល មានសិរីសួស្តីមួយនេះ គេសង្កេតឃើញមានវត្តមាន តារាប្រុសស្រីជាច្រេីនរូប​ ដែលពួកគេបាននាំគ្នាលេងខ្លួនយ៉ាងស្រស់សោភា បណ្តើរគ្នាជាគូ ដើម្បីនាំគ្នាចូលរួមអបអរដល់ថ្ងៃពិសេស របស់តារាប្រុសស្រីរូបនេះ ដែលធ្វើឡើងពោរពេញដោយស្នាមញញឹម និងក្តីសុខបំផុត។

យ៉ាងណា​មិញ​ ក្រោយ​ពី​បាន​បញ្ចប់​កម្មវិធី​ដ៏​មាន​ជ័យ​មង្គល​ និង​មាន​សិរី​សួស្តី​នេះ​យ៉ាង​រលូន​រួចមក​ គូស្វាមីភរិយា​ថ្មី​ថ្មោង​មួយ​គូ​នេះ​ នឹងត្រៀមខ្លួនដឹកដៃគ្នាចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស ដែលមានដល់ទៅ៣ប្រទេសឯណោះ គឺមានដូចជាប្រទេសចិន, ប្រទេស​ស៊ាំបានី និងប្រទេសសាំងហ្គាពួរ។

គួរ​បញ្ជាក់​ដែរថា​ ចំពោះ​គម្រោង​ ដឹកដៃគ្នាទៅក្រេបច័ន្ទទឹកឃ្មុំ (Honey Moon) នេះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ប្រាប់ថា នាងត្រូវមិត្តភក្តិដែលរកស៊ីផលិតផល Nk ជាមួយគ្នា​ ចេញថ្លៃដំណើរកម្សាន្តនេះអោយជ្រេីសរេីស​ និងថ្ងៃ​បរិច្ឆេទ​ចេញដំណេីរនោះ​ ស្រេចតែអ្នកទាំងពីរជា​អ្នកសម្រេចនោះទេ។

សូមទស្សនាវីដេអូខាងក្រោម