ញាក់សាច់ លោកឧកញ៉ា​ ឌួង ឆាយ​ បានជូនការដូរនាឡិកាដៃ ម៉ាក Hublot ដាំពេជ្រសុទ្ធ ទៅកាន់ភរិយារបស់លោក ដែលមានតម្លៃរហូតដល់ទៅ

លោកជំទាវ ម៉ាលីណា គឺជាឧត្តមភរិយារបស់លោក ឧកញ៉ា ឌួង ឆាយ ក្រោយពីអ្នកទាំង២ បានស្រលាញ់គ្នា និងបានចាប់ដៃគ្នា រៀបអាពាហ៍ពិពាហ៍អស់រយៈពេលជាង ១២ឆ្នាំមកហើយ ដោយបានឆ្លងកាត់នូវការលំបាក កំសត់កម្រក៏ដូចជាជួបនូវរឿងជាច្រេីន ទម្រាំបានមកដល់សព្វថ្ងៃនេះ ដែលមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។

ជាមួយគ្នានេះដែរ បន្ទាប់ពីលោកជំទាវ ទើបតែសម្រាលបានកូនស្រី ជូនលោកឧកញ៉ា ឌួង ឆាយ កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែឧត្ដមស្វាមីទីស្រលាញ់របស់លោកជំទាវ បានជូនកាដូរជាទីគប់ចិត្ដ នូវនាឡិកពេជ្រ ម៉ាក HUBLOT មួយដ៏ស្រស់ស្អាត ដែលមានតម្លៃប្រហែលជាង ៣៧,០០០ដុល្លារ នេះបើយោងតាមរយៈគេហទំព័រ Amazon។

ទន្ទឹមនឹងនេះដែរ លោកជំទាវ ម៉ាលីណា ក៏បានភ្ជាប់សារមួយឃ្លាទៅកាន់ស្វាមីជាទីស្រលាញ់របស់ខ្លួន ដោយមានខ្លឹមសារថា៖”អរគុណបងចំពោះកាដូរនាឡិកាអោយអូន តាមពិតអូនអត់សូវចេះពាក់នាឡិកាផង ព្រោះមេីលម៉ោងតាមតែទូរស័ព្ទ ប៉ុន្តែបងទិញអោយត្រូវតែពាក់រាល់ថ្ងៃ បានកូនស្រីសំណាងណាស់ហេីយ ប្ដីនៅមានកាដូអោយអូនច្រេីនទៀតសប្បាយចិត្តណាស់ Hublot”។