ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានចូលខមមិន ខណះពេលដែល លៀង ចាន់ឡា កំពុងតែច្រៀង ធ្វើអោយប្អូនស្រីមានអារម្មណ៍ភ័យផងអរផង និងបានបង្ហោះសារដ៍សែនរំជួលចិត្តថា

ដូចប្រិយមិត្តបានដឹងរួចមកហើយ ដោយប្អូនស្រី លៀង ចាន់ឡា គឺជាបេក្ខនារីដែលប្រលងក្នុងកម្មវិធី X Factor Cambodia ហើយត្រូវបានប្រជាពលរដ្ឋយើងមានការអាណិតអាសូរយ៉ាងខ្លាំង ដោយប្អូនមានជីវភាពក្រលំបាក ដោយឡើងឆាកគ្មានខោអាវពាក់ស្អាតដូចគេ ហើយអ្វីដែលលើសពីអាណិតទៀតនោះ គឺក្នុងវគ្គ BootCamp ប្អូនស្រីត្រូវបានមហាជនគិតថា ក្រុមរបស់ប្អូនស្រីមានការរើសអើងប្អូនស្រី ទើបធ្វើអោយមហាជនជាច្រើន នាំគ្នាជួយឧបត្ថម្ភប្អូនស្រី ស្ទើតែទូរទាំងប្រទេស។

ចាប់ពីថ្ងៃនោះមកប្អូនស្រីត្រូវបានកែសម្ផស្ស និងបានផ្លាស់ប្តូរ ក្លាយទៅជាស្រីស្អាត រហូតដល់មានបុរសម្នាក់បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្ម័គ្រចិត្តធ្វើជាស្វាមីរបស់ស្រីទៀតផង។ ដោយឡែកប្អូនស្រី ចាប់ផ្តើមឡើងកូដរហូតត្រូវបានគេអញ្ចើញឡើងច្រៀងក្នុងកម្មវិធី ដ៍ល្បីមួយគឺកម្មវិធី ចម្រៀងគ្រួសារខ្មែរ។

ក្នុងផងដែរប្អូនស្រី លៀង ចាន់ឡា មានអារម្មណ៍ភ័យផងអរផង សឹងតែនិយាយមិនរួចទាល់តែសោះ ដោយប្អូនស្រីកំពុងតែច្រៀងសុខៗស្រាប់តែសម្តេចតេជោ ហ៊ុន សែន ចូលមក Comment ថា «សប្បាយណាស់កូនៗរាំវង់ក្រាំងយ៉ូវ។ ពុកទើបបានចូលមើលដោយជាប់បាយជាគ្រួសារជាមួយប្រធានាធិបតីយ៍ស្រីលង្កា»។

ក្នុងនោះផងដែរ ប្អូនស្រី លៀង ចាន់ឡា ក៍បានបង្ហោះសារអរគុណទៅកាន់សម្តេចតេជោ ហ៊ុន សែន វិញថា «នាងខ្ញុំសូមគោរពនឹងថ្លែងអំណរអរព្រះគុណជាខ្លាំងដល់សម្តេចពុក ទោះជារវល់ប៉ុណ្ណាក៏ឆ្លៀតពេលវេលាដ៏មានតម្លៃដេីម្បីតាមដានកូនៗ កូនសូមជូនពរសម្តេចពុកមានសុខភាពល្អរឹងមាំដេីម្បីជាជំហរដ៏រឹងមាំ»៕

For More Videos Amazing