ព្រះមហាក្សត្រ សីហមុនី បាន​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធក្នុងលោក អោយប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ ចាក​ផុត​គ្រោះធម្មជាតិ និង​មាន​ព្រះរាជ​បន្ទូលទៅកាន់ឯកឧត្តម គួច ចំរើន ថា

កាលពី​ថ្ងៃទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ ក្រុងព្រះសីហនុ​បាន​ទទួល​រងនូវទឹកជនលិចជាខ្លាំង​ដោយសារជំនន់ទឹកភ្លៀងមួយមេធំ​ បានធ្វើអោយលំនៅដ្ឋានប្រជាពលរដ្ឋ ដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង​ ទទួល​រងនូវការជន់លិចចូលដល់ក្នុងផ្ទះ​ ជាហេតុ​បង្កឲ្យ​មានការ​ខូច​ខាត​របស់​របរប្រើប្រាស់​ និង​អាយុ​ជីវិត​ថែមទៀត​ផង​។

បេីតាម​ការ​បញ្ជាក់​​ពី​សមត្ថកិច្ច​បានឲ្យ​ដឹងថា​ មកដល់ពេលនេះ​ មាន​ជនរងគ្រោះ​ចំនួន​៣នាក់ហេីយ​ ដែលបានស្លាប់បាត់បង់ជីវិត​ ខណៈដែល​ប្តីប្រពន្ធ​ ២នាក់​ ជា​កម្មករ​សំណង់​ និង​ជនជាតិ​ចិន​ម្នាក់​​ ត្រូវ​បាន​របង​បាក់​សង្កត់​ពីលេី​ ស្លាប់​យ៉ាងអាណោចអាធ័ម​តែម្តង​ ពិតជា​រន្ធត់​ណាស់​។

ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់​ខាង​លើ​នេះ​ដែរ​ បានធ្វើ​ឲ្យ​ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានមានក្តី​បារម្ភ​ជាខ្លាំង​ ទ្រង់ក៏បាន​មាន​ព្រះរាជបន្ទូលថា៖​ «សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ មេត្តា​ប្រោស​ប្រទាន​ពរ​ជ័យ​

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ ឲ្យ​ចាក​ផុត​គ្រោះធម្មជាតិ​ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ គុំ​បី​​ឃ្លៀងឃ្លាត​ឡើយ។ សូម​ថ្លែង​អំណរគុណ​ អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ព្រះសីហនុ​ និង​មន្ត្រី​រាជការ​ទាំង​នៃ​ខេត្ត​ ដែល​បាន​លះបង់​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ ក្នុង​ការ​ជួយ​សង្គ្រោះ​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត»។