ក្តៅៗ នៅមុននេះបន្តិច គណនីហ្វេសប៊ុករបស់លោក K01 ត្រូវបានជនអនាមិកហេកយកទៅ និងបានបង្ហោះសារនិយាយទៅកាន់ បេក្ខនារី ចាន់ឡា ថា

កាលពី​រាត្រី​យប់​មិញ​នេះ​ ថ្ងៃទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៩​ មជ្ឃដ្ឋាន​មហាជន​ជាច្រើន​ បានមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ខណៈដែល​គណនី​ហ្វេសប៊ុក​របស់លោក​ K01 ដែលមាន​ឈ្មោះ​ Sola Khang (ទិញ​លក់​អចលនទ្រព្យ​)​ បាន​បង្ហោះ​សារ​ទាក់ទង​នឹង​បេក្ខនារី​ លៀង​ ចាន់​ឡា​ ក្នុង​កម្មវិធី​ X Factor Cambodia ដោយមានការ​លេីកឡេីង​ថា៖​

«បង K01 ស្តាយណាស់ ដែលប្អូនប្រលងវគ្គបីមិនជាប់បងសុំសោកស្តាយផង សង្ឃឹមថាមានផលិតកម្មណាជួយយកប្អូនទៅច្រៀងផង បងជូនពរប្អូនជួបតែសំណាងល្អគ្រប់ពេល»។ មួយទៀត​នោះ​ ក៏បាន​លេីកឡេីង​បន្តទៀតថា​ « អា K01 ស្អប់មុខណាស់វើយអញបន់កុំអោយជាប់នៅវគ្គបីនេះ»។

ដោយឡែក​ ក្រោយ​ពី​មាន​ការ​ងឿង​ឆ្ងល់​ពី​មហាជន​ជាច្រើន​រួចមក​ នៅមុននេះ​បន្តិច​ គណនី​ហ្វេសប៊ុក​ផេក​ Satawath Fc 20 ក៏បានមានការ​បញ្ជាក់​ថា៖​ «សូមជម្រាបជូនប្រិយមិត្ត ពេលនេះ អាខោនហ្វេសបុកលោក K01 កំពុងត្រូវបានជន​អនាមិក​លួចយកទៅប្រើហើយ។ ដូច្នេះរាល់ការផុសព័ត៌មានមិនពិត មិនប្រក្រតី សូមប្រិយមិត្ត កុំយល់ច្រលំ។ សូមអគុណ!»។

បន្ថែម​លេីសពីនេះ​ លោក​ K01 ក៏បាន​ចេញមុខធ្វេីការ​ឡាយ​ជាវីដេអូ​ផងដែរ​ ដេីម្បី​បញ្ជាក់​អោយកាន់តែច្បាស់ថា​ រូបលោក​ពិតជាត្រូវបាន​ជន​អនាមិក​ បាន​លួច​យក​គណនី​ហ្វេសប៊ុក​របស់​លោក​ ដែល​មាន​ឈ្មោះ​ Sola Khang (ទិញ​លក់​អចលនទ្រព្យ​)​ ពិត​ប្រាកដ​មែន។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម