គួរឲ្យអាណិតណាស់! ក្មេងប្រុស​ពិការម្នាក់ អត់ទាំងដៃ​ អត់ទាំងជើង​ តែបែរជាមាន​សមត្ថភាព​ដ៏អស្ចារ្យ​ យ៉ាងនេះ…(មានវីដេអូ​)

មនុស្សយើងកើតមក​ អ្នកខ្លះក៏មានកាយ​សម្បទាន​មិនគ្រប់​ ពិការ​ដៃ​ជើង​ ស្វិត​ដៃ​ជើងជាដើម​​…ល​។ នេះពិតជារឿងមួយដ៏សោកស្តាយបំផុតសំរាប់ពួកគេ​ ដែលកើតមកជួបរឿងដ៏អកុសលបែបនេះ​ តែអ្វីៗដែលកើតឡើងចំពោះពួកគេ​ បានបង្រៀនពួកឲ្យយល់​ និងចេះតស៊ូដើម្បីរស់នៅក្នុងពិភពលោកមួយនេះ។

ជាក់ស្តែងនៅក្នុងវីដេអូនេះ​ ប្អូនប្រុស​ម្នាក់នេះកើតមកពិការទាំងដៃនិងជើង​ ដែលមើលទៅពិតជាគួរឲ្យអាណិតប្អូនប្រុសខ្លាំងណាស់​។ ប្អូន​ប្រុស​មានឈ្មោះថា​ Tiyo Satrio​ អាយុ​ ១១ឆ្នាំ​ មានបងប្អូន៤នាក់​ រស់នៅក្នុងភូមិមួយមានឈ្មោះថា​ Penawangan​ ប្រទេសឥណ្ឌូនេសុី​។

បើទោះបី​ Tiyo មានភាពពិការយ៉ាងនេះក៏ដោយ​ ក៏ប្អូននៅតែមានភាពរីករាយរស់នៅយ៉ាងសប្បាយផងដែរ​ ប្អូន​អាចលេងហ្គេមបានដោយខ្លួនឯងដោយប្រើចង្កាជំនួសដៃ​បានយ៉ាងស្ទាត់ជំនាញ​ ហើយអ្វីដែល​អស្ចារ្យ​ នោះគឺ​ Tiyo អាចសរសេរអក្សរបានដោយប្រើមាត់។

​មិនតែប៉ុណ្ណោះ​ Tiyo​ ទើបតែរៀនថ្នាក់ទី​ ២​ ទេ​ តែប្អូនអាចមានលទ្ធភាពធ្វើលំហាត់ថ្នាក់ទី៤បាន​ នេះពិតជារឿងមួយដ៏​អស្ចារ្យ​ ណាស់សំរាប់ប្អូន​។

សូមទស្សនាវីដេអូខាងក្រោម