គួរឲ្យ​អាណិត​​ប្អូនស្រី​ ចាន់​ឡា ណាស់ កំពុងតែក្រផង ស្រាប់តែពេលនេះម្តាយជាទីស្រលាញ់របស់នាង បានធ្លាក់ខ្លួនឈឺ ធ្វើអោយនាងបង្ហោះដ៍កម្សត់ថា

ប្រិយមិត្ត​ជាច្រើន​បានស្គាល់​ច្បាស់​រួច​មកហើយ​ ពី​បេក្ខនារី​ លៀង​ ចាន់​ឡា​ ក្នុង​កម្មវិធី ដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ របស់​ទូរទស្សន៍​ ហង្សមាស​ HDTV ដែលមកដល់​សប្ដាហ៍​នេះ​ បាន​ឈានមកដល់​វគ្គ​ BootCamp ហេីយ​ ក្នុង​នោះដែរ​ បេក្ខនារី​រូប​នេះ​ ក៏បាន​ឆ្លង​កាត់​វគ្គ​ជម្រុះ​នេះផងដែរ​។

ដោយឡែក​ ក្រោយពីមាន​រឿង​រ៉ាវ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ទាក់ទង​នឹង​មតិ​រិះគន់​ពី​មហាជន​មួយចំនួន​ចំពោះ​ពិធីការិនី​ និង​មិត្ត​រួម​ក្រុម​របស់​បេក្ខនារី​ ចាន់​ឡា​ ដែលមេីលទៅ​ហាក់​បីជា​មានការ​រេីសអេីងទៅលេី​រូបនាង​ ដែល​មា​ន​រូប​សម្រស់​មិនស្រស់ស្អាត​ និង​មិនមាន​សម្លៀកបំពាក់​ចូលរួម​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ X Factor Cambodia មិនសូវ​សមរម្យ​ផងនោះ​ ។

ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ ក៏មាន​ សប្បុរសជន​ជាច្រើន​ បានធ្វើ​ការ​ប្រកាស​ស្វែង​រក​បេក្ខនារី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​ដល់ប្អូនស្រី​ដែលរួមមាន​ដូចជា​ សម្លៀកបំពាក់​ ការតុបតែង​មុខ​ ការ​កែ​សម្ផស្ស​ លេលាបខ្លួនអោយស​ និងថវិកាមួយចំនួនទៀតផងដែរ។

ដោយឡែក​ នៅថ្ងៃ​នេះ​ដែរ​ ប្អូនស្រី​ ចាន់​ឡា​ បានមាន​អារម្មណ៍​ក្រៀមក្រំ​ជាខ្លាំង​ ខណៈដែល​ម្តាយ​របស់​ខ្លួន​កំពុង​តែឈឺ​ ដោយ​ប្អូន​ស្រី​បាន​មានការ​រៀបរាប់​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖​ «ពេលនេះម៉ែជាទីស្រលាញ់កូនឈឺហេីយ​ បងប្អូនមាន​ពាក្យពេចន៍​អ្វីជូនពរគាត់អត់បងប្អូន។ កូនជូនពរម៉ែជាទីស្រលាញ់ឆាប់ជាឆាប់ៗនៅជាមួយកូនរហូត សូមអោយម៉ែមានសុខភាពល្អ​ អោយម៉ែជាពីជម្ងឺទាំងពួង កូនស្រលាញ់ម៉ែ»។