ទិដ្ឋភាព ពិធីកាត់សក់ នៃអាពាហ៍ពិពាហ៍ របស់តារាកំប្លែង អ្នកនាង​ ខ្ញុង​ និង​នាយ​ កៃដ ដោយមានការចូលរួមសុទ្ធតែបុគ្គលនិងតារាល្បីៗ

អ្នកនាង សុកាន់ដា ហៅ ខ្ញុង ក្រោយពីបានប្រឡូក ក្នុងវិស័យសិល្បៈកំប្លែង អស់រយៈពេលជាច្រើនឆ្នាំ រួចមកតារាកំប្លែងស្រីរូបនេះ ក៏បានបង្កាត់ភ្លើងស្នេហ៍ជាមួយមិត្តរួមក្រុម របស់ខ្លួន គឺនាយ កៃដ ហេីយ ក្រោយពីបានមានការតស៊ូ និងយល់ចិត្តថ្លើមគ្នាអស់មួយរយៈពេលរួចមក ពេលនេះ អ្នកទាំងពីរ បានសម្រេចកាន់ដៃគ្នាចូលរោងការនៅថ្ងៃនេះហេីយ។

យ៉ាងណាមិញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ពិធី ហែរជំនូន ត្រូវបានបញ្ជាប់ចប់សព្វគ្រប់អស់ហើយ ដែល
ក្នុងពិធីនេះមានការអញ្ចើញចូលរួមជាច្រើន ពីសំណាក់ភ្ញៀវកិត្តិយសក្រុមគ្រួសារសាច់ញាតិ ទាំងសងខាង រួមជាមួយ នឹងសិល្បៈករ សិល្បៈការិនីជាច្រើនរូប ដែលកាន់តែញាំងឲ្យ ក្នុងកម្មវិធីទាំងមូលទទួលបាននូវភាពរីករាយ និងមានភាពអធិកអធមជាខ្លាំង។

ទន្ទឹមនឹងនេះដែរ ក្រឡែកចូលមកមើលក្នុងពិធីកាត់សក់គូរស្វាមីភរិយាថ្មីនេះវិញម្ដង ដែលកូនកំលោះ រួមជាមួយកូនក្រមុំសុទ្ធតែជាអ្នកធ្លាប់កាត់សក់ឲ្យមហាជនអស់ជាច្រើនណាស់មកហើយ បានកំពុងតែបង្ហើបសម្លេងរបស់ខ្លួន ច្រៀងក្នុងពិធីកាត់សក់ ដែលធ្វើឲ្យមហាជនមានការប្លែកអារម្មណ៏កាន់តែខ្លាំងតែម្ដង។

សូមទស្សនាវីដេអូខាងក្រោម