ទីបំផុតបទ ឧបសគ្គស្នេហ៍ របស់កញ្ញា ស៊ីរីកា បានចេញជា Short Film ហើយ

បទ ឧបសគ្គស្នេហ៍ ដែលច្រៀងដោយ កញ្ញា ស៊ីរីកា ដែលស្ថិតនៅផលិតកម្មថោន នៅពេលនេះគឺបានចេញជា Short Film ហើយ ដែលមើលទៅគិតពិតជាកំសត់ខ្លាំងណាស់។ Short Film នេះមានរយះ ១៧:៥៦នាទី ដែលជាប្រភេទសាច់រឿងខ្លីដែលនិយាយពីគូរស្នេហ៍មួយគូរបានស្រលាញ់គ្នា។

ហើយការស្រលាញ់នេះផងដែរគឺមាន ឧបសគ្គ យ៉ាងខ្លាំងដោយសារតែឪពុកម្តាយជំទាស់និងស្នេហាអ្នករបស់ពួកគេ។ ដោយសារតែខាងប្រុសគឺជាកូនអ្នកមាន ហើយឪពុករបស់គេគឺបានអោយគេរៀងការនឹងស្រីផ្សេងហើយ មិនចង់អោយទាក់ទងនឹងតារា ដែលវាអាចធ្វើអោយប៉ះពាល់ទៅដល់កិត្តិយសគ្រួសាររបស់គេ។

ដោយសារតែបុរសនោះស្រលាញ់នឹងតារាស្រីម្នាក់នោះខ្លាំងពេក ក៍បានទាស់ពាក្យសម្តីជាមួយនឹងឪពុករបស់គេ ហើយគេក៍បានយកទ្រព្យសម្បត្តីរបស់គេទាំងអស់ទៅអោយឪពុកគេ នឹងបានរត់ចេញពីផ្ទះដើម្បីទៅរករួមរស់ជាមួយនឹងមនុស្សដែលគេស្រលាញ៉។ សាច់រឿងនេះគឺនៅមានភាគបន្តទៀត សូមបងប្អូនរងចាំទស្សនាភាគទី២បន្តទៀតនៅពេលក្រោយ។

សូមទស្សនាវីដេអូខាងក្រោម