រំភើបចិត្តណាស់ ក្រោយពីបានឃើញជីវភាពដ៍លំបាករបស់បេក្ខនារី ចាន់​ឡា រួចមក អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញា ម៉ូលីកា បានឧបត្ថម្ភដល់ប្អូនស្រីនូវថវិកាចំនួន

ប្រិយមិត្ត​មួយ​ចំនួន​ ប្រហែល​ជា​បានស្គាល់​រួចមកហេីយ​ ពី​វត្តមាន​អតីតតារាចម្រៀង​ Rock កញ្ញា​ ម៉ូលីកា​ ដែល​បច្ចុប្បន្ន​នេះ​ រូប​នាង​គឺជា​ថៅហាង​លក់​ផលិតផល «Cosmetic»​ ដែលតែងតែ​ធ្វើការ Live លក់ផលិតផលកែសម្ផស្សតាមរយៈ Facebook របស់ខ្លួន​ និងទទួលបាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផងដែរ​។

ដោយឡែក​ ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ចំពោះ​ប្អូនស្រី​​ លៀង​ ចាន់​ឡា​ បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ Rock រូបនេះ​ ក៏បាន​ធ្វើ​ការ​ប្រកាស​ស្វែង​រក​ប្អូនស្រី​ ដេីម្បី​ចង់​ជួយ​ឧបត្ថម្ភ​ដល់ប្អូន​ ដោយមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

«បងចង់ជួយថវិកាតិចតួច 500$ សម្រាប់ទុកក្នុងខ្លួនចាយវាយប្រចាំថ្ងៃ និងទុកប្រើទិញរបស់របរចាំបាច់ពេលឡើងច្រៀង។ ប្អូនអាចមកយកនៅហាងបងបាន ឬ 093 217 777»។ គួរ​រំលឹក​ដែរ​ថា​ តារាចម្រៀង ម៉ូលីកា បានផ្អាកអាជីពចម្រៀង មករកស៊ីផ្ដើមពីទុនត្រឹម ៣០០ដុល្លារប៉ុណ្ណោះ

តាមរយៈការលក់ជើងមាន់ តាម Online ហើយនាងបានវិវឌ្ឍទៅបើកហាង Cosmetic ចំណាយទុនដល់ទៅ ១០ម៉ឺនដុល្លារ និងបានសម្ពោធហាងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨​ ហេីយ​មកដល់ពេលនេះ​ ស្រី​ស្អាត​ ម៉ូលីកា​ បាន​ទទួល​នូវ​ភាពជោគជ័យ​ជាខ្លាំង​ ខណៈដែល​អតីត​របស់ខ្លួនបាន​ជួបនូវ​បញ្ហា​ និង​ទុក​លំបាក​ជាច្រើន​ ទេីប​នាង​យល់​អារម្មណ៍​មួយ​នេះយ៉ាងច្បាស់នោះ។