ឃើញហើយសឹងស្រក់ទឹកភ្នែក នេះគឺជាទិដ្ឋភាព និងកន្លែងរស់នៅរបស់បេក្ខនារី ចាន់​ឡា ឃើញហើយពិតជាកម្សត់ខ្លាំងណាស់

ក្រោយពីមាន​រឿង​រ៉ាវ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ទាក់ទង​នឹង​មតិ​រិះគន់​ពី​មហាជន​មួយចំនួន​ចំពោះ​ពិធីការិនី​ និង​មិត្ត​រួម​ក្រុម​របស់​បេក្ខនារី​ ចាន់​ឡា​ ដែលមេីលទៅ​ហាក់​បីជា​មានការ​រេីសអេីងទៅលេី​រូបនាង​ ដែល​មា​ន​រូប​សម្រស់​មិនស្រស់ស្អាត​ និង​មិនមាន​សម្លៀកបំពាក់​ចូលរួម​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ X Factor Cambodia មិនសូវ​សមរម្យ​ផងនោះ​ ។

ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ ក៏មាន​ សប្បុរសជន​ជាច្រើន​ បានធ្វើ​ការ​ប្រកាស​ស្វែង​រក​បេក្ខនារី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​ដល់ប្អូនស្រី​ដែលរួមមាន​ដូចជា​ សម្លៀកបំពាក់​ ការតុបតែង​មុខ​ ការ​កែ​សម្ផស្ស​ លេលាបខ្លួនអោយស​ និងថវិកាមួយចំនួនទៀតផងដែរ។

ដោយឡែក​ បេីយោងតាម​រយៈ​គណនីដែលមានឈ្មោះថា «Seng Sotheara» បានបង្ហោះសារនៅលេីបណ្តាញសង្គមហ្វេសប៊ុក​ អំពី​ទិដ្ឋភាព​ផ្ទះ​ដ៏កំសត់របស់ប្អូនស្រីនៅខេត្ត​កំពង់​ឆ្នាំង​ អមជាមួយការ​ការលើកឡើង ដោយមានការសរសេររៀបរាប់​យ៉ាង​ដូច្នេះ​ថា៖

នេះហើយជារូបភាព​ និងជីវិតពិតរបស់ប្អូនស្រី​ ចាន់​ឡា​ ជួយគាំទ្រគាត់ឲ្យជាប់ផងទៅ ស៊ែរ​ឲ្យមិត្តៗបានឃើញផង»។ បេីយេីងក្រឡេកមកមេីលពី​ទិដ្ឋភាព​ក្នុង​ផ្ទះ​របស់​ប្អូន​ស្រី​ គឺមិនមានអ្វីប្រេីប្រាស់នោះទេ​ មានតែរបស់របរបន្តិចបន្តួចប៉ុណ្ណោះ​ ​ ដោយ​គ្របទៅដោយ​សង្កសី​សុទ្ធតែ​ម្តង​ ពិតជា​គួរ​ឲ្យ​អាណិត​ដល់​ប្អូន​ស្រី​ខ្លាំងណាស់​។