ពិតជា​ពិសេស​ណាស់​ លោក​ ហេង​ ឡុង​ បាន​ប្រកាស​ស្វែង​រក​ បេក្ខនារី​ ចាន់​ឡា​ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​ប្អូន​ស្រី​ ដេីម្បី​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​

ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​បេក្ខនារី​ លៀង​ ចាន់​ឡា​ ដែលក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ កាល​ពី​រាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ ក្នុងវគ្គ​ BootCamp​ រួចមក​ ប្អូនស្រី​បាន​ទទួល​នូវការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​។

ក្នុង​នោះដែរ​ កាលពី​ម្សិលមិញ​នេះ​ ប្អូនស្រី​ លៀង​ ចាន់​ឡា​ បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ រូបនេះ​ ត្រូវ​បាន​បងស្រី​ចិត្ត​ធម៌​ដ៏​ស្រស់ស្អាត​ម្នាក់​ និង​ជា​ម្ចាស់​ហាង​កែសម្ផស្ស​ Tina Beauty Care​ បាន​ធ្វើ​ការ​ចាក់ច្រមុះ​ សាក់​បបូរ​មាត់​ និង​សាក់​ចិញ្ចឹម​…​ ដល់​ប្អូន​ស្រី​​ ដោយមិនមានការគិតប្រាក់​ និងមិន​បង្អង់​យូរ​នោះឡើយ​ ។

ទន្ទឹម​នឹង​នេះដែរ​ តារាចម្រៀងដ៏ល្បី​ប្រចាំ​ផលិតកម្ម​សាន់ដេ​ លោក​ អុីណូ​ ក៏បានធ្វេីការ​ប្រកាស​ស្វែង​រក​ប្អូនស្រី​ ចាន់​ឡា​ ផងដែរ​ ក្នុង​គោលបំណង​បំណង​ជួយ​កែខៃសម្លេង​ប្អូនស្រី​ នឹងថែមទាំង​និពន្ធបទភ្លេងថ្មី ជូនគាត់២បទ ទុកជាអនុស្សាវរីយ៍ថែ​មទៀតផង​ មិនថា​បេក្ខនារី​រូប​នេះ​ ជាប់​ឬក៏ធ្លាក់នោះទេ។

ដោយឡែក​ នៅ​មុន​នេះ​បន្តិច​ លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បាន​ប្រកាស​ស្វែង​រក​ប្អូនស្រី​ ចាន់​ឡា​ ផងដែរ​ ដោយលោកបាន​មានការ​លេីកឡេីង​ថា​៖​ «អាយដល បើអត់មានអ្នកណាទទួលប្អូន សូមប្អូនទាក់ទងមកបង បងមានផលិតកម្មចម្រៀងកំប៉ិកកំប៉ុកមួយ ក្រែងបានផ្ដល់ការងារជូនសិល្បករ សិល្បការនី ដែលគ្នាគ្មានឱកាសនឹងគេ។ សូមជួយ ស៊ែរ​ ឱ្យប្អូនស្រីបានឃើញផង​ ទំនាក់ទំនង​លេខទូរស័ព្ទ​ 017990332»។