ទប់​ទឹក​ភ្នែក​ជាប់ទេ​ ប្រវត្តិ​រឿង​រ៉ាវ​ដ៏​កំសត់​របស់​បេក្ខនារី​ ចាន់​ឡា​ និយាយទៅកាន់​មហាជន​រាប់​លាន​នាក់​ ក្រោយពីបាន​បញ្ចប់​ការ​កែសម្ផស្ស

កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ បាន​ផ្តល់​ឱកាស​ដល់បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀង​ដ៏អស្ចារ្យ​ប្លែកពីគេមួយនេះ​ ម្ចាស់ជ័យលាភី​ នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង​ កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។

ដោយឡែក​ ងាកក្រឡេកមកមេីល​ពី​បេក្ខនារី​មួយ​រូប​ លៀង​ ចាន់​ឡា​ ដែលកំពុងតែ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏ព្រោះតែ​ប្អូនស្រី​មាន​រូប​សម្រស់​មិន​ស្រស់​ស្អាត​ និង​មានការ​ស្លៀកពាក់​បែប​សាមញ្ញ​ ខណៈដែល​កំពុង​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ពិភពលោក X FACTOR CAMBODIA​ នេះ។

អ្វី​ដែលកាន់តែ​គួរឲ្យ​កំសត់​ និងគួរ​ឲ្យ​អាណិត​ទៀតនោះ​ ក្រោយ​ពី​ប្អូន​ស្រី​ ចាន់​ ឡា​ ត្រូវ​បាន​ Tina Beauty Care បាន​ធ្វើ​ការ​កែ​សម្ផស្ស​ជូនដល់​ប្អូនស្រី​ហេីយនោះ​ ប្អូនស្រី​ក៏បាន​ធ្វើ​ការ​ផ្តល់​បទ​សម្ភាសន៍​ទៅកាន់​សារព័ត៌មាន​ TNB ដែលបាន​ធ្វើ​ការ​រៀប​រាប់​ពី​ប្រវត្តិ​រឿង​រ៉ាវ​ដ៏​កំសត់​របស់ខ្លួន​ទៅកាន់​មជ្ឈដ្ឋាន​មហាជន​ដែលកំពុងតែ​មាន​ក្តីអាណិត​អាសូរ​ចំពោះ​ប្អូនជាខ្លាំងនោះ។

ក្នុង​នោះដែរ​ ប្អូនស្រី​ លៀង​ ចាន់​ឡា​ បាន​មានការ​រៀបរាប់​ថា​ ប្អូន​ស្រី​កំពុង​តែ​ជួប​នូវ​បញ្ហា​ជីវភាព​លំបាក​ជាខ្លាំង​ ដោយខ្លួនមិនមានទីពឹងនោះទេ​ ហេីយថែមទាំង​រកប្រាក់​ដេីម្បី​ចិញ្ចឹម​ម្តាយ​ទៀតផង​ ប្អូនស្រី​មិនមាន​ឪពុក​ទេ​ ព្រោះ​គាត់​បាន​ទទួល​មរណភាព​តាំងតែ​ពី​ប្អូន​ស្រី​នៅក្នុង​ពោះម្តាយមកម្លេះ។

ប្អូនស្រី​ ចាន់​ឡា​ បាន​បន្ថែម​ទៀត​ថា​ បេីទោះបីជារូបខ្លួនកំពុងតែជួបនូវ​ការលំបាកបែបនេះក្តី​ ក៏ប្អូនស្រីនៅតែស្រលាញ់អ្វីដែលខ្លួនមាននៅពេលនេះ​ ហេីយ​ប្អូនស្រី​ក៏នឹង​ព្យាយាម​ជំនះយកភាព​ជោគជ័យ​នៅថ្ងៃខាងមុខផងដែរ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម