ម្ចាស់​ហាង​បីយូធីស្ទរ​ ខ្ញុំគិតថាមិនមានការរេីសអេីងនោះទេ​ គ្រាន់តែអ្វីដែលយេីងឃេីញវាជាផ្នែកតូចមួយតែប៉ុណ្ណោះ

ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​ព័ត៌មាន​ដែលមានការ​រិះគន់​ពី​មហាជន​ជាច្រើន​ចំពោះ​កម្មវិធី​ ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលកាលពី​រាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ ក្នុង​វគ្គ​ BootCamp​ នា​សប្ដាហ៍​ទី​១​

ដោយមាន​មតិ​រិះគន់ដល់​បេក្ខនារី​ទាំង​ ៣រូប​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងដល់​បេក្ខនារី​ ចាន់​ឡា​ ដែលជា​ក្រុម​របស់ខ្លួន​​ ខណៈដែល​ពេល​បញ្ចេញ​សមត្ថភាព​ច្រៀង​រួម​គ្នា​ ហាក់​មាន​គម្លាត​ឆ្ងាយពីគ្នា​ និងពេល​ប្រកាស​លទ្ធផល​ ហាក់​មិន​បានអេីពេីដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ ដែលកំពុងតែ​ប្រឈមនឹង​លទ្ធផល​មិនប្រសេីរនោះ។

ទន្ទឹម​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​ ក៏មាន​មតិ​ពី​មហាជន​មួយចំនួន​បានមានការលេីកឡេីងថានេះ​គ្រាន់​តែ​ជាការ​យល់​ច្រឡំ​ និងមេីលឃេីញតែមួយផ្នែក​ប៉ុណ្ណោះ​ ហេីយ​ក្នុង​កាលៈទេសៈ​បែប​នេះ​ យើង​គួរ​តែ​មានការ​ជំរុញ​ទឹកចិត្ត​ មិនមែនធ្វេីការរិះគន់ជាន់​ពន្លិច​គ្នា​បន្ថែម​នោះទេ។

ជាមួយ​គ្នា​នេះ​ដែរ​ ម្ចាស់​ហាង​បីយូធីស្ទរ​ ក៏បាន​មានការ​លេីកឡេីង​ដែរថា៖​ «ខ្ញុំគិតថា​ មិនមានការរេីសអេីងនោះទេ​ គ្រាន់តែអ្វីដែលយេីងឃេីញ​ វាជាផ្នែកតូចមួយតែប៉ុណ្ណោះ​ សូមឈប់បន្ទោស​ រឺជេរបក្ខនារីផ្សេងទៅ​ ពេលខ្លះគ្នាក៏អត់ដឹងខ្លួនដែរ​ ថា​លទ្ធផលចេញមកបែបហ្នឹង​ ជូនពរអោយបេក្ខភាពទាំងអស់​ ជោគជ័យក្នុងអាជីប សំរាប់​ ចាន់ឡា​ ខ្ញុំនៅតែបន្តជួយគាត់តាមអ្វីដែលខ្ញុំធ្វេីទៅបាន»។

For More Videos Amazing