សូមបងប្អូនជួយស៊ែរបន្តផង ដោយសារទូរស័ព្ទរបស់ លៀង ចាន់ឡា មានបញ្ហា ដែលជាហេតុធ្វើអោយ

បេក្ខនារី​ ចាន់​ឡា​ ក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ កាល​ពី​រាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ ក្នុងវគ្គ​ BootCamp​ រួចមក​ ប្អូនស្រី​បាន​ទទួល​នូវការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​។

ក្នុង​នោះដែរ​ ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ផងនោះ​ សប្បុរសជន​ជាច្រើន​បានធ្វើ​ការ​ប្រកាស​ស្វែង​រក​បេក្ខនារី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​ដល់ប្អូនស្រី​ដែលរួមមាន​ដូចជា​ សម្លៀកបំពាក់​ ការតុបតែង​មុខ​ ការ​កែ​សម្ផស្ស​ លេលាបអោយស​ និងថវិកាមួយចំនួនទៀតផងដែរ។

ទន្ទឹម​នឹង​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ចំពោះ​ការ​ប្រកាស​ស្វែង​រក​ប្អូនស្រី​ពី​សប្បុរស​ជន​ជាច្រើន​នោះ​ ប្អូន​ស្រី​ ចាន់​ឡា​ ក៏បាន​ចេញ​ជាឃ្លីប​វីដេអូ​ ដោយមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ ដោយសារទូរស្ទព័របស់ ខ្ញុំ​មានបញ្ហា​ ចឹងហើយធ្វើអោយមានការឆ្លើយតបយឺត​ សុំទោសដល់ពុកម៉ែបងប្អូនផង។

ប្អូនស្រី​ ចាន់​ឡា​ បាន​បន្ត​ទៀត​ថា​ ខ្ញុំ​ក៏សុំទោសចំពោះការ​ឆាតមករបស់​បងប្អូន​មកកាន់ខ្ញុំ​ នឹងមិនបានឆ្លេីយតប​ និងមិនបាន​ Confirm នោះ​ សូម​អធ្យាស្រ័យ​ដល់នាងខ្ញុំផង​ ព្រោះតែ​នាង​ខ្ញុំ​រវល់​ ណាមួយ​ទូរស័ព្ទ​ក៏មាន​បញ្ហាទៀត​ សូមកុំថាខ្ញុំ​រឹកអី។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​នោះ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម