ក្តៅៗ បងស្រីម្នាក់ដែលប្រកាសរក លៀង ចាន់ឡា ពេលនេះគឺគាត់បានជួបហើយ ដោយប្អូនស្រី លៀង ចាន់ឡា បាននិយាយរៀបរាប់ថា

បន្ទាប់ពីមាន​មតិ​រិះគន់ពីសំណាក់មហាជន ចំពោះបេក្ខនារី​ទាំង​ ៣រូប​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងដល់​បេក្ខនារី​ ចាន់​ឡា​ ដែលជា​ក្រុម​របស់ខ្លួន​​ ខណៈដែល​ពេល​បញ្ចេញ​សមត្ថភាព​ច្រៀង​រួម​គ្នា​ ហាក់​មាន​គម្លាត​ឆ្ងាយពីគ្នា​ និងពេល​ប្រកាស​លទ្ធផល​ ហាក់​មិន​បានអេីពេីដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ ដែលកំពុងតែ​ប្រឈមនឹង​លទ្ធផល​មិនប្រសេីរនោះ។

ដោយឃេីញពី​ភាព​លំបាក​ និងមិនមានការ​តុបតែង​ខ្លួន​ ក៏ដូចជា​មិនមាន​សម្លៀកបំពាក់​ស្អាត​ដូច​គេ​នោះ​ បងស្រីម្នាក់ ដែលមានគណនី​ហ្វេសប៊ុកផេកឈ្មោះ Friendly Shop បានធ្វើ​ការ​ប្រកាស​ចង់ឧបត្ថម្ភសម្លៀកបំពាក់ រួមជាមួយផលិតផលកែសម្ផស្សមួយចំនួនទៀតដល់ ប្អូនស្រីបេក្ខនារី ចាន់ឡា ដោយមានខ្លឹមសារថា៖

“មានបងៗខ្លះ គាត់ផ្តល់សំលៀកបំពាក់ជូនគាត់ ចំនែកខ្ញុំនឹងផ្តល់ស្ក្រាប់និងអប់ពន្លៃ របស់ខ្ញុំអោយគាត់ប្រើរហូតដល់វគ្គផ្តាច់ព្រាត់ និងទឹកប្រាក់ 50$ បើសិនជាគាត់បានឃើញ សូមជួយទាក់ទងបងតាមលេខទូរស័ព្ទខាងក្រោម 070562256 សូមបងៗជួយស៊ែរអោយគាត់បានឃើញផង អរគុណ”។

ស្រាប់តែមុននេះបន្ដិច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានជួបជាមួយប្អូនស្រី ចាន់ឡា ហើយបានជួបសំភាសន៏ជាមួយនាង ដោយនាងបានធ្វើការបកស្រាយ និងបានភ្ជាប់សារថា៖”តោះមកជួបជាមួយប្អូនស្រី លៀងចាន់ឡាម្តងបងៗជួយស៊ែរម្នាក់មួយផង មានបងប្អូនណាចង់ជួយគាត់បន្ថែមអាច ទំនាក់ទំនងគាត់ផ្ទាល់បាន”។

សូមទស្សនាវីដេអូខាងក្រោម