មិនត្រឹមតែ​ស្អាត​ទេ​ ថែម​ទាំង​មាន​ចិត្ត​ធម៌​ទៀត​ បងស្រី​ដ៏ស្រស់​ស្អាត​ម្នាក់​ បាន​ប្រកាស​ស្វែង​រក​ប្អូនស្រី​ ចាន់​ឡា​ ដេីម្បី​ជួយ​ឧបត្ថម្ភ​នូវ​

ពិត​ជា​រឿង​មួយ​ដ៏គួរ​ឲ្យ​រីករាយ​ និង​រំភើប​ចិត្ត​ជំនួស​បេក្ខនារី​ ចាន់​ឡា​ ណាស់​ ដែលក្រោយពីមាន​ការ​លេីកឡេីង​នូវមតិ​រិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​រួចមក​ ចំពោះ​បេក្ខនារី​ទាំង​ ៣រូប​ ជាមិត្ត​រួម​ក្រុម​របស់​ខ្លួន​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងទៅលេី​រូប​សម្រស់​ និង​សម្លៀកបំពាក់​របស់​ប្អូន​ស្រី​ហាក់​មិនសូវ​ស្អាតបាតនោះ​ ដោយ​ពេល​នេះ​ ប្អូន​ស្រី​ត្រូវ​បាន​សប្បុរសជន​ជាច្រើន​ បាន​មានបំណងចង់​ជួយដល់ប្អូន។

ក្នុង​នោះដែរ​ ដោយ​ក្តី​ស្រលាញ់​ និង​អាណិត​អាសូរ​ពន់ពេក​​ផងនោះ​ ក៏មាន​បងស្រី​ដ៏ស្រស់​ស្អាត​ម្នាក់​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ លី​ មាន​ បាន​ធ្វើ​ការ​ប្រកាស​ស្វែង​រក​ប្អូនស្រី​ ក្នុង​គោលបំណង​ដេីម្បី​ចង់​ចូលរួម​ចំណែក​ជួយ​ដល់​បេក្ខនារី​រូប​នេះ​ ដោយបា​នមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

«មានបងប្អូនណាស្គាល់ ចាន់ឡា អត់? នាងខ្ញុំ​ ចង់​ឧបត្ថម្ភ​ ជារ៉ូប រឺសំលៀកបំពាក់ ដេីម្បី ជាការលេីទឹកចឹត្ត និង​ កម្លាំងចិត្ត​ និងជូនពរក្មួយ​ ដេីម្បីអោយជាប់ជោគជ័យដល់វគ្គក្រោយជាបន្តទៀត អាចទាក់ទងមកនាងខ្ញុំផ្ទាល់ រឺឆាតចូលនាងខ្ញុំ 0975555828 093900060 ស៊ែរ​១​ ដេីម្បីអោយបានដល់គាត់ អរគុណ»។

For More Videos Amazing