គាត់ដាក់ដែកស្រួចនេះដេីម្បីអ្វី កង់បី PassApp ឥណ្ឌា ដាក់ដែកស្រួចនៅពីក្រោយ ដែលអាចបង្កអោយមានគ្រោះថ្នាក់ខ្លាំងណាស់

ប្រិយមិត្ដដឹងហើយថា សេវាកម្មដឹកអ្នកដំណើរ ដ៏ពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺម៉ូតូកង់បីឥណ្ឌា (PassApp) ដែលសេវាកម្មមួយនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបញ្ជា ហៅមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ តាមរយៈទូរស័ព្ទដៃទំនើប ដែលមានទាំងរថយន្ដថែមទៀតផង។

ជាមួយគ្នានេះដែរ បើទោះជាមានភាពងាយស្រួលក៏ដោយតែឃើញសម្រាប់ពេល មួយរយៈចុងក្រោយនេះ ហាក់មានភាពមិនប្រក្រតីមួយចំនួន ទាក់ទងទៅលើរឿង អ្នកដឹកអ្នកដំណើរ ម៉ូតូកង់បី (PassApp) បង្កអោយមានការកកស្ទះចរាចរណ៏ និងការបើកបរ ដោយប្រជែងផ្លូវគ្នាធ្វើអោយមានភាពអាណាធិបតេយ្យយ៉ាងខ្លាំង។

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ មានករណីមួយទៀតហើយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Aplus Cooc បានសរសេរប្រាប់ឱ្យដឹងថា៖”គាត់ដាក់ដែកស្រួចនេះដេីម្បីអ្វី? សង្ឃ័យមិនប៉ះគេ​ ប៉ះកូនគាត់រត់លេងមិនមេីលជុងរបួសទៀត​ បេីមិនជឿកុំប្រមាថ​ ដកចេញទៅពូអេីយ​ ពូចង់អោយអ្នកណាជិះបុកមែនទេ? មិនទាន់រករឿង​ រឿងដាក់ភ្លេីងហ្វាចង់ខ្វាក់ភ្នែកផង​ មកដាក់ដែកស្រួចទៀត​ ពូគិតអីរាល់ថ្ងៃហា”។

For More Videos Amazing