ភ្ញាក់​ផ្អើល​ណាស់! ឈប់ម៉ូតូកណ្តាលស្តុប​ រួចលុតជង្គង់សុំមិត្តស្រីរៀបការ​ ប៉ូលីសក៏…(មានវីដេអូ​)

ពិតជារឿងមួយដ៏គួររំភើបខ្លាំងណាស់​ នៅពេលដែលបានធ្វើរឿងដ៏មានន័យមួយនេះទៅកាន់មនុស្សដែលយើងស្រលាញ់​ អាចនិយាយបានថាវាគឺជា​អនុស្សាវរីយ៍​មួយដែលមិនអាចបំភ្លេចបាន​។ ម្យ៉ាវិញទៀត​ មនុស្ស២នាក់មុននិងឈានមកដល់ធ្វើរឿងបែបនេះ​ គឺបានឆ្លងកាត់នូវរឿងជាច្រើនជាមួយគ្នា​ មិនថាកើតទុក្ខ​ សប្បាយ​ ឬក៏ពិបាកវេទនាយ៉ាងណានោះទេ។

ចូល​មកដល់សាច់រឿងក្នុងវីដេអូនេះវិញ​ ពិតជាភ្ញាក់ផ្អើលនិងមាន​អារម្មណ៍​រំភើបជំនួសនារីម្នាក់នោះណាស់​។ បុរសម្នាក់នោះបានឈប់ម៉ូតូនៅពាក់កណ្តាលស្តុប​ ហើយមួយសន្ទុះក្រោយមកក៏មានក្រុមម៉ូតូធំជាច្រើនបានជិះមកជារង្វង់។

បន្ទាប់មកបុរសម្នាក់នោះក៏បានលុតជង្គង់នៅមុខនារីម្នាក់នោះ​ និងមនុស្សជាច្រើននៅតាមផ្លូវ​ ដោយអារម្មណ៏រំភើប​និងភ្ញាក់ផ្អើលផងនោះ​ នារីម្នាក់នោះក៏បានយល់ព្រម​ ស្របពេលនោះផងដែរ​សំលេងហ៊ោកកើតមានឡើងអបអរដល់អ្នកទាំង២​។

ហើយអ្វីដែលលើសពីនេះទៅទៀតនោះ​ គឺបងៗជាប៉ូលីសក៏បានជួយ​ជ្រោមជ្រែង​ដល់អ្នកទាំង២ផងដែរ​ ដោយបានបិទផ្លូវនិងជួយធ្វើ​ចរាចរណ៍​ដល់អ្នកដំណើរទាំងនោះផងដែរ។

ពិតជារឿងមួយគួរឲ្យរំភើបនិងភ្ញាក់ផ្អើលខ្លាំងណាស់​ សូមជូនពរ​ដល់អ្នកទាំង២​ បានស្រលាញើគ្នាជារៀងរហូតផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing