កុំចេះតែហ៊ាន ក្រុមឆបោកដើរចង្អុលដីគេលក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយប្រើប្លង់ដី Copy ក្លែងក្លាយ យកលុយគេអស់រាប់ម៉ឺនដុល្លារ

កាលពី​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៥១ ស្ថិតនៅភូមិអំពឹលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឧដុង្គ សំរោងទង និងកម្លាំងនៃមន្ទីរយុត្តិធម៏ ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ទោ ទិត្យ វណ្ណះ ប្រធានមន្ទីរយុត្តិធម៏ ដោយបានធ្វេីការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់ពីបទឆបោក ដែលមានឈ្មោះ ដូចខាងក្រោម ៖

ទី១ឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលឹកក្រុមហ៊ុន សុខរដ្ឋា អចលទ្រព្យ មានទីលំភូមិជេីងស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ,​ទី២ឈ្មោះ តន់ សុផាន់ណានិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល,​ ទី៣ឈ្មោះ ភោគ សានិន ភេទប្រុស​ អាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិកំបូល សង្កាត់កំបូល​ ខណ្ឌកំបូល រាជធានីភ្នំពេញ,​

ទី៤ឈ្មោះ ច្រឹក ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ,​ ទី៥ឈ្មោះ ហ៊ាង អេងទ្រី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិត្រពាំងជេីង​ ស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

ក្នុង​នោះ​ដែរ​កម្លាំងបានដកហូត វត្ថុតាង សម្ភារះមាន៖​ ១–​ ប្រាក់ដុល្លា ចំនួន០៥ម៉ឺនដុល្លា,​ ២–​ អត្តសញ្ញាណបណ្ណ័០៤សន្លឹក,​ ៣–​ កិច្ចសន្យាកក់ប្រាក់០១សន្លឹក,​ ៤–​ លិខិតប្រគល់ ទទួលប្រាក់០១ សន្លឹក +លិខិតក្រុមហ៊ុន សុខ​ រដ្ឋា ខេមបូឌារប្រជីធី អុិនវេសមុិន
ឯ.ក ០១សន្លឹក,​ ៥–​ ឯកសារដី០១ច្បាប់ =០៦សន្លឹក ទំហំដី ១៧៥២៥៦ម៉ែត្រការ៉េ ស្ថិតនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ,​

៦– រថយន្ត០១គ្រឿង ម៉ាកហាយឡិនដឺ ពណ៏ស សេរី២០០១ ស្លាកលេខ ភ្នំពេញ 2Z-2321, ៧– ទូរស័ព្ទ ដៃ០៨គ្រឿង ។​ បច្ចុប្បន្នជនសង្ស័យវត្ថុតាងសម្ភារះទាំងអស់ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដេីម្បី អនុវត្តតាមនីតិវិធីច្បាប់ ។ បញ្ជាក់៖ជនទាំង៥នាក់នេះបានយកដីអ្នកដទៃ​ ទៅលក់ដោយម្ចាស់ដីបានដឹងប្តឹងមកកម្លាំងជាក់ស្តែងកំពង់ប្រគល់ប្រាក់ ។