វគ្គនេះពិតជាតានតឹងខ្លាំងណាស់ រហូតបណ្តាលអោយសមាជិកក្រុម Cool Girls ម្នាក់ដួលសន្លប់នៅលើឆាក ក្រោយ​បកស្រាយ​បទ​ ចង់ទៅ ទៅៗ

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលនារាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ X Factor Cambodia​ បានឈានដល់វគ្គ​ BootCamp​ ហេីយ។

ដោយឡែក​ ក្នុង​សប្ដាហ៍​នេះ​ ខុសប្លែកពី​សប្ដាហ៍​មុនទាំងស្រុង​ ដែល​តម្រូវ​ឲ្យ​បេក្ខភាព​ទាំង​អស់​ចាប់​ដៃគ្នាគូជាក្រុម​ និង​ជ្រើសរើស​បទ​ចម្រៀង​ដោយការ​ចាប់​ឆ្នោត​ ហេីយក្រោយពី​បង្ហាញ​សមត្ថភាព​រួច​ គណកម្មការ​ទាំង​៤រូប​ នឹងជ្រេីសរេីស​បេក្ខជន​ណាមួយសម្លេងល្អ​បន្តទៅ​វគ្គ​ខាងមុខ។

ចំពោះ​បេក្ខជនក្នុងពេលនេះ​ គឺរួមមាន​ដូចជា​ បេក្ខជន​ ផារ៉ាក់ – បូរី – បញ្ញា និងក្រុម៖ សារាជ – COOL GIRLS​ ដោយបាន​រួម​គ្នា​បកស្រាយ​បទ​ចម្រៀងមាន​ចំណងជើងថា«ចង់ទៅ ទៅៗ»​ ក្នុង​នោះ​ដែរ​ ជាមួយ​បទ​ចម្រៀង​នេះ​ ពិត​ជា​មានភាព​តានតឹង​ណាស់​ រហូត​មានអ្នក​សន្លប់​លេីឆាកថែមទៀតផង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing