ប្អូនប្រុស សុ បញ្ញា ភ័យបុកពោះ ឈរឈ្ងោកមុខ ដល់ស្រក់ទឹកភ្នែក នៅលើឆាក ដោយលទ្ធផលគឺ

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែល​ក្រុមហ៊ុន​ រស្មី​ហង្ស​មាស​ បានទទួល​សិទ្ធ​ផ្តាច់​មុខ​ មករៀបចំ​ ក្នុងប្រទេសកម្ពុជា និងបានផ្តល់ឱកាស​ ដល់បេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

ជាមួយ​គ្នា​នេះ​ដែរ​ កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលនារាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ X Factor Cambodia​ បានឈានមកដល់​ វគ្គ​ BootCamp​ ហេីយ​ ដែល​ពិតជា​ពិសេស​តែម្តង​ក្នុង​សប្ដាហ៍​នេះ​។

ដោយឡែក​ ក្នុង​សប្ដាហ៍​នេះ​ ខុសប្លែកពី​សប្ដាហ៍​មុនទាំងស្រុង​ ដែល​តម្រូវ​ឲ្យ​បេក្ខភាព​ទាំង​អស់​ ចាប់​ដៃគូគ្នាជាក្រុម​ និង​ជ្រើសរើស​បទ​ចម្រៀង​ ដោយការ​ចាប់​ឆ្នោត​ ហេីយក្រោយពី​បង្ហាញ​សមត្ថភាព​រួច​ គណកម្មការ​ទាំង​៤រូប​ នឹងជ្រេីសរេីស​បេក្ខជន​ណាមួយសម្លេងល្អ​បន្តទៅ​វគ្គ​ខាងមុខ។

ចំពោះ​បេក្ខជនក្នុងពេលនេះរួមមាន​ ស្រស់ – ឆាន្នី – សុបញ្ញា – ស៊ីរាជ​ បាន​រួម​គ្នា​បកស្រាយ​បទ​ចម្រៀង​ «អាក្របី​» ដែលស្រែកយ៉ាង​ពិរោះ​ និងទទួលបាន​បាននូវការគាំទ្រ​យ៉ាង​តែម្តង​។ ដោយឡែកចំពោះ សុបញ្ញា ដែលជាបេក្ខជនដ៍វ័យក្មេង និងលេចធ្លោជាងគេ ត្រូវបានជាប់ទៅវគ្គបន្ត ធ្វើអោយប្អូនរំភើបចិត្តរហូតស្រក់ទឹកភ្នែកនៅលើឆាក។

សូមទស្សនាវីដេអូខាងក្រោម