ឈុទធំតែម្ដងហើយក្រុមនេះ ដល់ទៅ ៨នាក់​ ពិតជា​កក្រើក​ឆាក​តន្រ្តី​ទាំង​មូល​ ដោយបាន​បកស្រាយ​បទ​ លេីក​ទីមួយ

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលនារាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ X Factor Cambodia​ បានឈានដល់វគ្គ​ BootCamp​ ហេីយ។

ដោយឡែក​ ក្នុង​សប្ដាហ៍​នេះ​ ខុសប្លែកពី​សប្ដាហ៍​មុនទាំងស្រុង​ ដែល​តម្រូវ​ឲ្យ​បេក្ខភាព​ទាំង​អស់​ចាប់​ដៃគ្នាគូជាក្រុម​ និង​ជ្រើសរើស​បទ​ចម្រៀង​ដោយការ​ចាប់​ឆ្នោត​ ហេីយក្រោយពី​បង្ហាញ​សមត្ថភាព​រួច​ គណកម្មការ​ទាំង​៤រូប​ នឹងជ្រេីសរេីស​បេក្ខជន​ណាមួយសម្លេងល្អ​បន្តទៅ​វគ្គ​ខាងមុខ។

ចំពោះ​បេក្ខជនក្នុងពេលនេះ​ គឺឈុទធំតែម្ដងហើយក្រុមនេះ ដល់ទៅ ៨នាក់​ ដែលរួមមាន​ដូចជា​ បេក្ខជន​ ផាន់នី – ដាណុច​ ក្រុម៖ SPY – TMT​ ដោយបាន​រួម​គ្នា​បកស្រាយ​បទ​ចម្រៀងមាន​ចំណងជើងថា«លើកទីមួយ»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ។

សូមទស្សនាវីដេអូខាងក្រោម