ស៊ែរមួយជួយលើកទឹកចិត្តគាត់ផង ក្មេងស្រីកំសត់ រកសុីចិញ្ចឹមជីដូនចាស់ជរា តស៊ូណាស់ថែមទាំងរៀនពូកែទៀត

មនុស្សម្នាក់ៗគម្បីធ្វើរឿងល្អអោយបានច្រើន​ ជាពិសេស​ទៅលើ​ឪពុកម្ដាយ​ ព្រោះ​គាត់ទាំងពីរគឺជាអ្នកមានគុណបំផុតដែលបានបង្កើត​ និង​ចិញ្ចឹម​យើងតាំងតែពីដឹងក្តីមកម្លេះ​ បើទោះបីជាយើងមិនទាន់បានសងគុណគាត់ក៏ដោយ​ ក៏យើងមិនត្រូវធ្វើអ្វីដែលមិនល្អ​ ជ្រុលជ្រួស​ទៅលើពួកគាត់ទាំងពីរ​ ដែលធ្វើឲ្យគាត់មិនសប្បាយផងដែរ។

ដោយឡែក​ ក្មេង​ស្រី​ម្នាក់​ ពិត​ជា​មានភាព​កតញ្ញូ​ខ្លាំងណាស់​ ក្រៅ​ពី​ការសិក្សា​ នាងក៏បានខិតខំរកប្រាក់ដេីម្បី​ចិញ្ចឹម​ជីដូនដ៏ចាស់ជរាម្នាក់​ ពិត​ជា​គួរឲ្យ​អាណិត​ និង​កោតសរសើរ​ចំពោះ​ក្មេង​ស្រី​រូបនេះ​ខ្លាំងណាស់​ ក៏ព្រោះតែ​ជីវភាព​មានការខ្វះខាត​ ទេីបត្រូវ​ទទួល​រង​នូវ​ភាពលំបាកទាំងនៅ​ក្មេង​បែបនេះ។

បេីនិយាយ​ពី​ការសិក្សា​របស់​ក្មេង​ស្រី​រូបនេះ​វិញ​ បេីទោះបីជានាងមានភាព​មមាញឹក​ក្នុង​ការ​រកប្រាក់​ចិញ្ចឹម​ជីដូន​យ៉ាង​នេះក្តី​ ក៏ក្មេងស្រីរូបនេះនៅតែ​អាចរៀនបានពូកែ​ ហេីយថែមទាំង​ទទួលបាន​នូវ​សញ្ញាប័ត្រ​ជាច្រើន​ដាក់តាំងពេញផ្ទះទៀតផង​ ពិតជា​គួរ​ឲ្យ​សរសើរ​ណាស់​។

ក្នុង​នោះដែរ​ ម្ចាស់​គណនី​ហ្វេសប៊ុក​ផេកឈ្មោះ​ Mey Cambodia បាន​ធ្វើ​ការ​លេីកឡេីង​ថា៖​ «ក្មេងស្រីកំសត់ រកសុីចិញ្ចឹមជីដូនចាស់ជរា តស៊ូណាស់ថែមទាំងរៀនពូកែទៀត គាត់មិនមែនជនជាតិខ្មែរទេ ជាជនជាតិ​វៀតណាម​ តែគាត់តស៊ូ គាត់រៀនពូកែ បើមើលវីដេអូគាត់យំដោយមិនដឹងខ្លួន ជីដូនគាត់ឈឺទៀត សូមសសើរក្មេងស្រីម្នាក់នេះ​ ស៊ែរមួយជួយលើកទឹកចិត្តគាត់​»។