ក្តៅៗ លោក K01 សុំប្រកាសស្វែងរកប្អូនទាំងពីរ ដែលជាអ្នកទិញលក់អេតចាយ ហើយប្រមូល លុយជាប់នឹងខ្លួន មានទាំងក្រដាស៥ពាន់រៀល ក្រដាស២ពាន់ ១ពាន់ រហូតដល់៥០០រៀល ដើម្បីសងថ្លៃប៉ះឡានគេ អោយមកទទួល

ប្រិយមិត្ដប្រាកដជាបានជ្រាបខ្លះៗហើយ ចំពោះរឿងរ៉ាវកាលពីម្សិលមិញ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”បុរស២នាក់នេះជាអ្នកទិញលក់អេតចាយ ពេលបត់ម៉ូតូរុឺម៉កដឹកអេតចាយមិនប្រយត្ន័ក៍ជ្រុលទៅគៀរប៉ះរថយន្តគេមួយគ្រឿង កាលពីល្ងាចថ្ងៃ៣សីហា២០១៩នៅម្តុំឃ្លាំងលើ ក្នុងនោះក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្តតម្រូវអោយសងសំណង៣០ដុល្លារ(១២មុឺនរៀល)សម្រាប់យកទៅជួសជុល។

ដោយយល់ថាខ្លួនពិតជាមានកំហុសមែននិងសុំការយោគយល់ពីភាគីខាងរថយន្តមិនបាន បុរសអ្នកទិញលក់អេតចាយនេះក៍ប្រមែប្រមូលលុយជាប់នឹងខ្លួន មានទាំងក្រដាស៥ពាន់រៀល ,ក្រដាស២ពាន់ ,១ពាន់ រហូតដល់៥០០រៀល ទម្រាំនឹងគ្រប់បង់អោយទៅភាគីខាងរថយន្តចំនួន១២មុឺនរៀល។

ករណីនេះ ខាងប៉ូលីសចរាចរណ៍ដែលចុះទៅសម្របសម្រួល ក្រោយបានអប់រំណែនាំដល់បុរសអ្នកបើកម៉ូតូរុឺម៉កដឹកអេតចាយអោយប្រុងប្រយត្ន័ពេលបើកបររួចមក និងដោយមើលទៅទំនងជាអាណិតដល់បុរសទាំង២នាក់នេះដែលប្រមែប្រមូលលុយសងគេទាំងទឹកភ្នែកផងនោះ បងប្អូនប៉ូលីសនិងពលរដ្ឋខ្លះទៀតនៅកន្លែងកើតហេតុ ក៍បាននាំគ្នាបរិច្ចាគជាថវិកាខ្លះជួយឧបត្ថម្ភដល់បុរសអ្នកទិញលក់អេតចាយទាំង២នាក់នោះ ក្នុងមនោសញ្ចេតនាអាណិត។ នៅចំពោះមុខប៉ូលីស ក្រោយទទួលបានការឧបត្ថម្ភនេះ បុរសទាំង២លើកដៃសំពះជាមួយនឹងការអះអាងថា នឹងប្រុងប្រយត្ន័មិនអោយមានកំហុសពេលបើកបរលើកក្រោយៗទៀត”៕

ដោយឡែកបន្ទាប់ពីរឿងមួយនេះ មើលទៅពិតជាគួរអោយអាណិតអាសូរជាខ្លាំងនោះ ស្រាប់តែក្នុងថ្ងៃនេះផងដែរ ទី០៤ ខែសីហា ឆ្នាំ២០១៩នេះ យើងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានប្រកាសស្វែងរកយុវជនទាំងពីរខាងលើនេះ ដើម្បីលោកផ្ដល់ជូនជាថវិកា មួយចំនួនទៅកាន់ក្មេងទាំងពីររូបនោះវិញផងដែរ។

សូមទស្សនាវីដេអូខាងក្រោម