ផ្ទុះ​ការ​គាំទ្រ​​ បទ ពេលពិបាកចិត្ត ខ្ញុំចង់ផឹក​ ជាការ​បកស្រាយ​ដោយ​ ឆន​ សុវណ្ណរាជ​ បាន​ចេញ​ MV ជាផ្លូវការ​ហេីយ​ ដែល​ពិតជា​កំសត់​ និង​ចាក់​ដោយខ្លាំងណាស់​

ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ លោក​ ឆន​ សុវណ្ណរាជ​​ ដែលជាតារាចម្រៀងប្រុសជួរមុខក្នុងប្រទេសកម្ពុជា និង​ជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បេីមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាក្នុងស្រុក ឬ ក្រៅប្រទេសនោះឡើយ។

អ្វី​ដែលជាការ​កត់សម្គាល់​របស់​តារា​ចម្រៀង​រូប​នេះ​ គឺរាល់បទចម្រៀង​របស់​លោក​ ឆន​ សុវណ្ណរាជ​ តែងតែរំលេចចេញនូវ​ប្រភេទ​បទបែប​មនោសញ្ចេតនា​ឈឺចាប់​ និងកំសត់​ ដែលសុទ្ធសឹងតែមានអត្ថន័យចាក់ដោត​ និងត្រូវចិត្តមិត្តៗយុវវ័យគ្រប់គ្នាតែម្តង​។

ជាក់ស្តែង​ កាលពី​ម្សិលមិញ​នេះ​ ផលិតកម្ម​ រស្មី​ ហង្សមាស​ បាន​ចេញ​ MV បទ «ពេលពិបាកចិត្ត ខ្ញុំចង់ផឹក»​ ដែលជាការ​បកស្រាយ​ពី​តារា​ចម្រៀង​ ឆន​ សុវណ្ណរាជ​ ជាផ្លូវការ​ហេីយ​ ដែល​ពិតជាកំសត់​ ពោល​ពេញទៅដោយ​បញ្ហាជាច្រេីន​ទាំង​ក្នុង​គ្រួសារ​ ការងារ​ និងស្នេហា​ ធ្វើ​ឲ្យ​រូបលោក​មិនដឹងដោះស្រាយបែបណា​ មានតែយកស្រាធ្វេីជាមិត្ត​ ស្រវឹង​ដេកបំភ្លេចទុក្ខ​ ទេីប​អាច​ឈប់​គិត​ពីរឿង​ទាំងនេះ​បាន។

អ្វីដែលរឹតតែចាប់អារម្មណ៍ទៀតនោះគឺ លោក ឆនសុវណ្ណារាជ បានសម្ដែងរួមគ្នាជាមួយ កញ្ញា ប៉ាច គីមមួយ​ ដែល​ពិតជា​សក្តិសម​ និងទទួលបាននូវការ​គាំទ្រ​យ៉ាង​ខ្លាំង​តែម្ដង​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ ក្នុង​ឈុត​ឆាក​ ក៏ដូចជា​មាន​អត្ថន័យ​បែបណានោះ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម