ឯកឧត្តម​ គួច​ ចំរើន​ បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ​ជាខ្លាំង​ ខណៈដែលទទួលបាន​អំណោយ​២ដោយឡែកពីគ្នា​ រួមមាន

អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកជំនួសតំណែង ឯកឧត្ដម យន្ដ មីន រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងមានអំណរសាទរជាខ្លាំង​ ។

ដោយឡែក​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ជាផ្លូវការ​របស់​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បានមានការ​លេីកឡេីង​នៅថ្ងៃនេះ​ ដោយមានខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​​ថា៖​ «ព្រឹកនេះ​ ពិតជារីករាយ​ណាស់​ ដែលទទួលបាន​អំណោយ​២ដោយឡែកពីគ្នា​

ដែលមួយឧកញ៉ា​ ហេង​ ម៉េង​ និងលោកជំទាវ​ ចូលរួមជាថវិកាដេីម្បីស្ថាបនាផ្លូវលេខ៧០.២២​ ស្ថិតនៅភូមិ៣​ សង្កាត់១​ ក្រុងព្រះសីហនុ​ និងមួយទៀតពីឧកញ៉ា​ គិត​ ប៊ុន​ និងលោកជំទាវ​ បានជួយឧត្ថម្ភរថយន្តស្ទូច​ និងសណ្តោងរថយន្ត១គ្រឿង​ការងារសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់។ ខេត្តព្រះសីហនុ​,ថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ២០១៩»។