សូមជួយស៊ែរបន្តផង អាណិតគាត់ណាស់ ពិធីករ ឈិន សារ៉ាត់ សូមអោយអ្នកជំពាក់លុយគាត់​ ជួយផ្ញើរលុយអោយគាត់ផង ព្រោះគាត់ត្រូវការលុយយកទៅ

ប្រិយមិត្ដប្រហែលជានៅចាំបានហើយ ចំពោះពិធីករចិត្ដកត្ដញូម្នាក់ នោះគឺលោក ឈិន សារ៉ាត់ ហៅ រក្សា ដោយរូបលោកជួបទុក្ខជាទំងន់ ព្រោះតែលោកឪពុកជាទីស្រលាញ់របស់លោក ទើបតែទទួលមរណភាព កាលពីពេលថ្មីៗនេះ ហើយម្ដាយរបស់លោកវិញពេលនេះ កំពុងតែបន្ដការព្យាបាលជំងឺមហារីក ថែមទៀតផង។

ទាំងអស់នេះហើយ ដែលជាហេតុធ្វើឲ្យជីវិតរបស់លោក ខិតខំប្រឹងប្រែងតស៊ូ ក្នុងការលំបាកគ្រប់ឧបសគ្គ ដើម្បីពុះពារស្វែងរកថវិកាគ្រប់ទីកន្លែង មិនថានៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃនោះឡើង ដើម្បីបានប្រាក់ទាំងអស់នោះ យកមកព្យាបាលជំងឺម្ដាយរបស់លោក អោយជាសះស្បើយឡើងវិញ។

ជាក់ស្ដែង ដូចកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះផងដែរ រូបលោកបានបង្ហោះវីដេអូជាច្រើននឹងបានភ្ជាប់សារមួយឃ្លាថា៖”សូមជួយស៊ែរអោយអ្នកទិញមួយចំនួនបានឃេីញកុំជំពាក់លុយអី ទៅទិញត្រូវជិះទូកម៉ូតូឌុប ឡាយនៅលក់ចង្រ្កានបាយ ឡូទឹកស្អុយ ក្រោមស្ពាន ទម្រាំដាច់ បានប្រាក់មកព្យាបាលម៉ែ ដូច្នេះសូមអ្នកទិញទាំងឡាយជួយយល់ចិត្តខ្ញុំផង អាណិតខ្ញុំនឹងម្តាយផងដែលរស់នៅស្រុកថៃយ៉ាងលំបាក សូមអរគុណអ្នកទិញល្អៗ ជួយខ្ញុំ ដើម្បីស៊ែរបន្ដផង”។

សូមទស្សនាវីដេអូខាងក្រោម