ហួសចិត្ត​ ជិះចេញមកពីស្តាំ មកបុកឡានខ្ញុំពីក្រោយ ហេីយខ្ញុំបេីកកញ្ចក់សួរថា ម៉េចបានបុកឡានខ្ញុំចឹង ស្រាប់តែគាត់ឆ្លើយថា

គ្រោះថ្នាក់ចរាចរណ៍​ នៅតែជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ប្រជាជន​ ដែលធ្វើដំណើរតាមដងផ្លូវ​នានានូវរាល់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ។​ ក្នុង​នោះដែរ​ ចំនួនយានជំនិះគ្រប់ប្រភេទ​ បានកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស​ ​ពីមួយថ្ងៃទៅមួយថ្ងៃ​ នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យចរាចរណ៍​ កាន់មានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជារៀងរាល់ថ្ងៃ។

មួយ​វិញ​ទៀត​នោះ​ គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លាប់​មនុស្សជា​រៀង​រាល់ថ្ងៃ​នៅ​កម្ពុជា​ ​ច្រើន​ជាង​ជំងឺ​ទូទៅ​ផ្សេងៗ​ទៀត។​ ​បើ​គិត​ជា​មធ្យម​ ​ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​មនុស្ស​ស្លាប់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ មិនតិចនោះឡេីយ។​ ការបង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ​បែបនេះ​ ដោយសារតែ​ ប្រជាពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ គ្មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ និង​សេព​គ្រឿង​ញៀន​ ក៏ដូចជា​គ្រឿង​ស្រវឹង​ជាដើម​នោះ។

ដោយឡែក​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sovanna Chivorn Monyrak​ បាន​បង្ហាញពី​អារម្មណ៍​ហួសចិត្ត​ជា​ខ្លាំង​ នូវ​ភាព​មិនទទួល​ខុស​ត្រូវ​របស់បុរស​វ័យ​ចំណាស់​ម្នាក់​ ដែលបាន​ជិះមកប៉ះឡានរបស់លោករួច​ ក៏បេីករត់ទីបាត់តែម្តង។

ក្នុង​នោះដែរ​ ម្ចាស់​គណនី​រូបនេះ​ ក៏បាន​មានការ​រៀបរាប់​ឲ្យ​ដឹង​ថា​៖​ «ជិះចេញមកពីស្តាំ មកបុកឡានខ្ញុំពីក្រោយ ហេីយខ្ញុំបេីកកញ្ចក់សួរថា ម៉េចបានបុកឡានខ្ញុំចឹង ហេីយក៏គាត់បេីកកញ្ចក់ឆ្លេីយតបខ្ញុំថា ចូលកៀនទៅ ចាំខ្ញុំដោះស្រាយ ដល់ពេលខ្ញុំចូលកៀន គាត់បេីករត់យ៉ាងឡូយ​ មនុស្សចាស់អាយុ ជាង៦០ហេីយ គ្មានទំនួលខុសត្រូវសោះ សូមបងប្អូនជួយ ស៊ែរ​ម្នាក់១ ឲ្យ​គាត់ឆាប់ល្បីផង​ ប្រហែលជាគាត់ធ្វេីស្ទាយ៍បែបនេះ ជាមួយគេច្រេីនដងហេីយ»។