ពិតទេ ម៉ូតូ Honda Dream ២០២០ មានរូបរាងបែបនេះ មើលទៅពិតជាស្អាតខ្លាំងណាស់

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនមួយ ដែលផលិត និងតំឡើងតែម៉ូតូ ហុងដា តែប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន អិន ស៊ី អិច គឺជាសមាជិកមួយរបស់ក្រុមហ៊ុន KS Group ដែលមានទីតាំងនៅក្នុងទីក្រុង Bangkok នៃប្រទេសថៃ ហើយក្រុមហ៊ុននេះគឺជាដៃគូរ របស់ហុងដា នៅប្រទេសជប៉ុន ។

បេីយេីងក្រឡេកមកមេីលពីប្រភេទ​ម៉ូតូ​ម៉ាក​ Honda Dream ដែល​ខ្មែរ​យើង​និយមហៅថាអាសង់នោះ គឺពិតជា​ទទួលបាន​នូវ​ទីផ្សារ​ខ្ពស់តែម្តង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ដោយមាន​ការ​និយម​ជិះ​ពី​មហាជន​ជន​ជាច្រើន​ មិនថានៅក្នុង​ទីក្រុង​ និងនៅតាមបណ្តាលខេត្ត​ ស្រុកភូមិនោះទេ។

ដោយឡែក​ អ្វី​ដែលជាការ​ភ្ញាក់​ផ្អើល​ និងមានការ​ងឿងឆ្ងល់​ជាខ្លាំង​នោះ​ ស្រាប់​តែ​ថ្មីៗ​នេះ​ នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​យូធូប​ បានលេចនៅ​រូបរាង​ ម៉ូតូ​Honda Dream ស៊េរី​ឆ្នាំ​២០២០​ ដែលមាន​រូបរាង​ស្រស់​ស្អាត​ រំលេច​ទៅដោយតែម​រចនា​យ៉ាង​ប្រណិត​ និង​មាន​ពណ៌​យ៉ាង​ស្រស់​ស្អាត​តែ​ម្ដង​។

សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​ម៉ូតូ​ ​Honda Dream ស៊េរី​ឆ្នាំ​២០២០​ ដែលល្បីពេញ​បណ្តាញ​សង្គម​នេះ​ នៅមិនទាន់មានការ​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡេីយនោះទេ​ ហេីយខាងក្រុមហ៊ុនក៏មិនទាន់ដាក់​បង្ហាញ​នូវ​ម៉ូតូ​ ​Honda Dream ស៊េរី​ឆ្នាំ​២០២០​ របស់​ខ្លួន​ជាផ្លូវ​ការ​នៅឡេីយនោះទេ​។