ទីបំផុត រកឃេីញ​មូលហេតុ​ដែលធ្វើអោយឆេះ​ ផ្សារទំនើប អូឡាំព្យា​ ហេីយ​ គឺដោយសារតែ​

កាលពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ គឺមានករណីអគ្គីភ័យកំពុងតែឆាបឆេះ ក្នុងផ្សារទំនើប អូឡាំព្យា នៅត្រង់ចំនុច ឃ្លាំង​សម្ភារៈ​ ដែលជាហេតុធ្វើអោយមានផ្សែងខ្មៅចេញមក ពាសពេញនៅតាមផ្លូវ យ៉ាងសន្ធោសន្ធៅ ដោយធ្វើអោយអ្នកឆ្លងកាត់មានការ​ភ្ញាក់ផ្អើល​ និងបាននាំគ្នាឈប់មើលគ្រប់គ្នាផងដែរ។

ទន្ទឹម​នឹង​ករណី​ខាងលើ​នេះ​ ផ្សារ​ទំនើប​ អូឡាំព្យា ក៏បានធ្វេីការ​បញ្ជាក់​ជូន​ដល់​មជ្ឃដ្ឋាន​មហាជន​ឲ្យ​បានជ្រាបថា៖ ផ្សារទំនើប អូឡាំព្យា មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងទៅកាន់អតិថិជនទាំងអស់អោយបានជ្រាបថា៖ ពុំមានអគ្គីភ័យណាមួយបានឆាបឆេះផ្សារទំនើបអូឡាំព្យាទ្បើយ ។

អគ្គីភ័យដែលបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រនេះគឺបានកើតទ្បើងនៅក្នុងឃ្លាំងផ្ទុកសម្ភារៈក្រោមដីតូចមួយ​ នៅខាងក្នុងការដ្ឋានទីក្រុងអូឡាំព្យាតែប៉ុណ្ណោះ ហើយក៍បានបង្កទៅជាផ្សែងមកខាងក្រៅតាមចំណតក្រោមដី មកកាន់ច្រកធំ (C3) បង្កអោយមានការភ័ន្តច្រឡំទៅកាន់សាធារណជន និងសារព័ត៌មានមួយចំនួនធំ ។

មកទល់ពេលនេះ ផ្សារទំនើបយើងខ្ញុំ​ អូឡាំព្យា បានបើកដំណើរការជាធម្មតាវិញហើយ ដូច្នេះអតិថិជនទាំងអស់​ អាចអញ្ជើញមកធ្វើដំណើរកំសាន្ត ទិញទំនិញ និង ស្រស់ស្រូបអាហារឆ្ងាញ់ៗចាប់ពីពេលនេះតទៅ ។ សូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក»។

សូម​ជម្រាប​ផងដែរ​ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភ្លេីងឆាបឆេះ​នេះ​ គឺផ្ដើមចេញពីជាងផ្សាដែក ក្នុងឃ្លាំងស្ដុកសម្ភារៈ ហើយខ្ទាតកម្ទេចភ្លើងទៅប៉ះជាមួយកេសស្នា និងខ្សែភ្លើងនៅក្បែរនោះ ទើបបង្កជាអគ្គិភ័យតែម្ដង។​ ហេីយ​ចំពោះ​ករណី​នេះដែរ​ សមត្ថកិច្ចជំនាញបញ្ជាក់ថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយការខូចខាតវិញ បំផ្លាញសម្ភារៈសាងសង់ មួយចំនួនដូចជា ស្នោរ ជ័រទុយយោ និងខ្សែភ្លើងជាដេីម។