រកប្តីឯណាបានល្អបែបនេះទៀត ក្រោយពីតាមទាន់ប្រពន្ធកំពុងតែដេកជាមួយប្រុសថ្មីរួចមក គឺគាត់មិនបានដាក់ពាក្យបណ្តឹងប្តឹងប្រពន្ធនោះទេ គឺគាត់គ្រាន់តែ

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវកាលពីម្សិលមិញ យប់ថ្ងៃទី០១ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ មានហេតុការណ៏ បង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ស្ថិតនៅត្រង់ចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ដោយបុរសម្នាក់មានវ័យប្រហែលជិត ៣០ឆ្នាំ កើតទុក្ខមិនសុខចិត្ដ ព្រោះតែនារីជាប្រពន្ធរបស់ខ្លួន បានក្បត់ចិត្ដទៅគេងជាមួយបុរសផ្សេងម្នាក់ទៀត។

ក្នុងនោះផងដែរ បុរសជាប្តី ដែលលបមើលឃើញប្រពន្ធកំពុងឡើងឋានសួគ៌ ជាមួយប្រុសថ្មីនោះ មានឈ្មោះ អុល ពេជ្រ អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធឈ្មោះ ស្រី និច អាយុ២៣ឆ្នាំ មុខរបរបម្រើសេវាម៉ាស្សាកោសជប់នៅទីតាំងខាងលើ។ ប្ដីប្រពន្ធពីរនោះមានកូនប្រុសតូចៗ ចំនួន២នាក់ កូនបងអាយុ៤ឆ្នាំ និងកូនប្អូនទើបតែអាយុបានបួនខែ។

ដោយឡែកក្រោយពីរឿងនេះ បានចប់សព្វគ្រប់រួចមក បុរសជាប្តី ដែលបានយំសោកបោកខ្លួន ព្រោះតែស្រលាញ់ប្រពន្ធខ្លាំងពេកបានបញ្ជាក់ថា៖”គាត់មិនចង់ឲ្យមានរឿងវែងឆ្ងាយនោះឡើយ ព្រោះអាណិតដល់កូនតូចៗ ហើយគាត់ក៏មិនបានប្តឹងប្ដល់អ្វីនោះទេ គឺគ្រាន់តែចង់ឲ្យប្រពន្ធឈប់ធ្វើបែបនេះតទៅទៀតតែប៉ុណ្ណោះ”។

For More Videos Amazing