អ្នក​នាង​ ពេជ្រ​ សោភា​ ទុក​រយៈ​ពេល​អោយ​៣ថ្ងៃ​ សូមចូលខ្លួនមកបំភ្លឺ​ និងដោះស្រាយ​ បេីមិន​ដូច្នោះទេ​

ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ អ្នកនាង ពេជ្រ សោភា​ ដែលជាតារាចម្រៀងស្រីជួរមុខក្នុងប្រទេសកម្ពុជា និង​ជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បេីមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាក្នុងស្រុក ឬ ក្រៅប្រទេសនោះឡើយ។

ក្រៅពីការ​ងារក្នុង​វិថី​សិល្បៈ​នេះ​ដែរ​ អ្នក​នាង​ ពេជ្រ​ សោភា​ ក៏មាន​មុខជំនួញ​ផ្ទាល់ខ្លួន​ផងដែរ​ ដែលពិតជា​មានភាព​មមាញឹក​ខ្លាំង​ណាស់​ក្នុង​មុខ​ជំនួញ​អនឡាញ​នេះ​។ ដោយឡែក​ នៅ​មុន​នេះ​បន្តិច​ ស្រាប់តែ​អ្នក​នាង​ ពេជ្រ​ សោភា​ បាន​បង្ហោះ​សារ​នៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយមា​ន​ការ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖

«សូមបុគ្គលឈ្មោះ ភន់ ភីរុំ ជាម្ចាស់អត្តសញ្ញាណប័ណ្ណនេះ ត្រូវជាជនខិលខូច រឺហៅថាចោរ ដែលបានបោកភ្ញៀវ តេទៅភ្ញៀវអោយវេរលុយ បានសម្រេច។ សូមចូលខ្លួនមកបំភ្លឺ​ និងដោះស្រាយក្នុងរយះពេល3ថ្ងៃ។ បើមិនដូច្នោះទេ យើងនឹងធ្វើតាមផ្លូវច្បាប់​ នាងខ្ញុំពេជ្រសោភា សូមធានាចំពោះសុវត្តិភាព មិនចាប់ មិនប៉ះពាល់​ និងមិនមានហិង្សារកើតឡើងឡើយ។ សូមអរគុណ 015900009 / 016700944 / 016700552»។