កាន់តែក្តៅគគុកហើយពេលនេះ ក្រោយពីពូ PassApp ចេញមុខបកស្រាយរួចមក ស្រាប់តែនារីស្រស់ស្អាតនោះ ចង់អោយពូ PassApp មកដឹកនាងម្តងទៀត ដោយដឹកទៅកន្លែង

ក្រោយពីផ្ទុះការចាប់អារម្មណ៏ពីសំណាក់មហាជន ពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក ចំពោះរឿងម្ចាស់កង់ ៣ឥណ្ឌាម្នាក់ ធ្វើសុីគីឡូរហូតដល់ ១៥០គីឡូនោះ ក៏ត្រូវបានបុរសជាម្ចាស់ម៉ូតូកង់ឥណ្ឌា ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ បង សុយ បានចូលទៅខមិនក្នុងការបង្ហោះរបសនារីរងគ្រោះ Lyly Small ដោយបានធ្វើការបកស្រាយថា៖“ខ្ញុំដឹកគាត់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៦ល្ងាច គាត់ដឹកអីវ៉ានហើយដើរច្រើនកន្លែងទៀត ដាក់គីឡូ១២០០រៀល អស់១៥០គីឡូ ស្មើ ១៨០,០០០រៀល តែខ្ញុំយក ១៤០,០០០រៀលទេ”។

នៅមិនឆ្ងាយចំពោះរឿងដ៏កក្រើតមួយនេះ ក្រោយពីឃើញការឆ្លើយតបរបស់ម្ចាស់ កង់៣ឥណ្ឌារួចមក ស្រាប់តែនារីរូបស្រស់ Lyly Small ក៏បានស្នើទៅកាន់ម្ចាស់កង់៣ឥណ្ឌានោះវិញថា៖”បងខ្ញុំអត់និយាយច្រើនទេ សំខាន់គាត់ហ៊ានដឹកខ្ញុំម្ដងទៀតឬអត់? ដឹកទៅកន្លែងដដែល ដែរទៅម្សិលមិញ ហើយបើអស់ ១៥០គីឡូមែន ខ្ញុំហ្នឹងឲ្យគាត់មួយគុណជា២ នៃតម្លៃ”។

គូសបញ្ជាក់ផងដែរថា បើតាមការរៀបរាប់របស់ កញ្ញា Lyly Small បានប្រាប់ឱ្យដឹងពីផ្លូវធ្វើដំណើររបស់នាងថា៖”ដំបូងជិះចេញពីផ្ទះខ្ញុំ បូរីមហាសែនសុខ ទៅឈូកវាគឺជិតគ្នាហើយក៏ទៅតាមវេងស្រេង បន្ដបត់ទៅផ្លូវ ២០០៤ អាសុីអាគ្នេយ៍ ហើយជិះតាម ២៧១ ទៅដល់ផ្សាប៉េសេ ហើយឡើងទៅផ្លូវ ៣៧១ទៅប៉េងហួត បឹងស្នោរ ហើយបកចូលក្រុងវិញ

ជិះទៅបឹងកេងកង ជិះទៅទួលស្លែង បន្តទៅអូឡាំពិក បកទៅទួលស្វាយព្រៃ ទៅផ្សាដើមគ បកមកពេទ្យចិន ហើយទៅវត្តទួលសង្កែ ហើយត្រឡប់មកផ្ទះវិញ។ ហើយក្នុងមួយកន្លែង គឺឈប់ចាំភ្ញៀវ ៥នាទី ទៅ១០នាទី អាចទេ អស់ទៅដល់១៥០គីឡូនោះ? ព្រោះកន្លែងជិតៗ គ្នាទាំងអស់ឆ្ងាយតែ ២៧១ និង៣៧១ ប៉េងបួតបឹងស្នោរ”។