លោក អុឹម ជីវ៉ា សូមមេត្តាកុំរិះគន់ 30 ថ្ងៃត្រូវហើយ ដោយលោកបានធ្វើការបកស្រាយថា

ដូចដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ទាក់​ទង​នឹង​កម្មវិធី​ល្បងប្រាជ្ញា ឋានសួគ៍ ឬ ឋាននរក​ របស់ស្ថានីយទូរទស្សន៏ រស្មី ហង្សមាស​ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​មានការ​រិះគន់​យ៉ាង​ចាស់​ដៃ​តែម្តង​ អំពី​សំនួរដែលបានចោទសួរថា​ តេីនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ”?​ ក៏ត្រូវ​បា​ន​ពិធីការិនី ចាន់​ កែវ​និមល បែរជាឆ្លើយថា ចម្លើយដែលត្រឹមត្រូវគឺ ផ្លូវគោក ចែកចេញជា ៣ទៅវិញ។

ដោយឡែក​ ក្រោយ​ពី​រឿងរ៉ាវ​ទាំង​នេះ​ ទេីប​តែបាន​បញ្ចប់​ហេីយនោះ​ ស្រាប់​តែ​មាន​រឿងរ៉ាវ​ថ្មី​មួយទៀត​ ដែលកម្មវិធីខាងលេីនេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​មានការ​រិះគន់​សារជាថ្មី​ ដោយ​កម្មវិធី​មួយ​នេះ​ បាន​សួរ​សំនួរ​ទៅ​កាន់​បេក្ខជន​ថា​ “តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រ មានរយៈពេលប៉ុន្មានថ្ងៃ?”​ ក្នុង​នោះដែរ​ កម្មវិធី​ក៏បានផ្តល់ចម្លេីយថា​ មានរយៈពេល ៣០ថ្ងៃទៅវិញ។

ទន្ទឹម​នឹង​រឿង​នេះ​ដែរ​ លោក​ អុឹម​ ជីវ៉ា​ ក៏បាន​មានការ​បញ្ជាក់​លេីកឡេីង​ថា៖​ «សូមមេត្តាកុំរិះគន់ 30ថ្ងៃត្រូវហើយ នីតិកាលទី៥​ ឆ្នាំ២០១៣ ឃោសនាមានរយៈពេល ៣០ថ្ងៃ​ ក្រោយមកការឃោសនាបោះឆ្នោតតំណាងរាស្រ្ត២០១៨ ត្រូវបន្ថយមកត្រឹមតែ​រយៈពេល២១ថ្ងៃវិញ ប្រហែលជាកម្មវិធីយកឯកសារយោង ពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០២ ជំពូក ៧ មាត្រា៧២ មកដាក់ជាសំនួរហើយ ។

ប្រហែលជាកម្មវិធីយកតាមច្បាប់ចាស់ បើច្បាប់ចាស់ត្រឹមត្រូវ តែបើច្បាប់ថ្មីខុសហើយ។ ខ្ញុំសុំសំណូមពរដល់កម្មវិធីលំដាប់ពិភពលោក ឋាន​សួគ៌​ ឬឋាននរក សូមមេត្តាកុំសួរសំនួរប្រយោល ដែលគ្មានមូលដ្ឋានច្បាស់លាស់​ មានន័យថាបើគេបង្កើតច្បាប់ថ្មី​ ត្រូវយកច្បាប់ថ្មីមកអនុវត្តន៍លើកសួរជាសំនួរ​ មិនមែនយកអាចាស់មកសួរទេ ដើម្បីជៀសវាងភ័ណ្ឌច្រលំដែលកើតអោយអោយមានការរិះគន់ សូមអរគុណ»។

សូមទស្សនាវីដេអូខាងក្រោម