ក្រោយពីនារីស្រស់ស្អាត ត្រូវបានពូ PassApp ធ្វើសុីយ៉ាងសាហាវរួចមក ស្រាប់តែរូបនាងបានរៀបរាប់ផ្លូវដែលបានជិះ ដោយចេញពីផ្ទះរបស់នាងទៅកាន់

ប្រិយមិត្ដបានដឹងហើយថា កាលពីម្សិលមិញនេះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដោយនារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Lyly Small បានបង្ហាញអារម្មណ៏ដ៏សែនហួសចិត្ដមួយ ចំពោះម្ចាស់កង់៣ឥណ្ឌាម្នាក់ ដែលពាក់ស្លាក់លេខ ភ្នំពេញ 1-GS 0804 បានធ្វើសុីគីឡូផ្លូវ អស់ដល់រាប់រយគីឡូឯណោះ ដោយគ្រាន់តែជិះក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះ។

ក្នុងខ្លឹមសារ ដែលនាងបានសរសសេរនោះបានប្រាប់ឱ្យដឹងថា៖”លទ្ធផល​អាណិតវា សុំគិតគីឡូធម្មតា ក៏គិតតាមវា​ តែចុងក្រោយវាធ្វើសុីសាហាវ ម៉ាអាឆ្កែ ជិះតែក្នុងភ្នំពេញសោះ អស់ ១៥០គីឡូដី ដែលមានអត់? ចាំស្លាកលេខហែងទុកមួយម៉ាអាប្រែត ហែងបោកគីឡូអញឲ្យហែងសុីទៅ ១,២០០រៀល គុណនឹង ១៥០គីឡូ ១៨០,០០០រៀល”។

នាងបានបន្ដទៀតថា៖”បងបង ដែលជាអ្នករត់ PassApp ល្អៗ កុំមានអារម្មណ៍មិនល្អជាមួយការផុសរបស់ខ្ញុំអី។ ខ្ញុំថាឲ្យតែម្នាក់ប្រុស ម្នាក់ដែលគាត់ឌុបខ្ញុំទេ សូមបងប្រុសនិងលោកពូ ដែលរត់ PassApp អធ្យាស្រ័យផង គ្មានចេតនាថាឲ្យអ្នកល្អៗទេ”។ ទន្ទឹមនឹងនេះផងដែរ នៅក្នុងថ្ងៃ០១ ខែសីហា ឆ្នាំ២០១៩នេះ នារីរូបស្រស់រូបនេះ បានប្រាប់ឱ្យដឹងពីផ្លូវដែលនាងបានជិះ ហើយសូមមហាជនជួយពិចារណាផង ដែលនាងបានប្រាប់ឱ្យដឹងថា៖

“បងៗអាចបូកគីឡូតាមដែលខ្ញុំជិះ ទៅកន្លែងណាខ្លះ ដំបូងជិះចេញពីផ្ទះខ្ញុំ បូរីមហាសែនសុខ ទៅឈូកវាគឺជិតគ្នាហើយក៏ទៅតាមវេងស្រេង បន្ដបត់ទៅផ្លូវ ២០០៤ អាសុីអាគ្នេយ៍ ហើយជិះតាម ២៧១ ទៅដល់ផ្សាប៉េសេ ហើយឡើងទៅផ្លូវ ៣៧១ទៅប៉េងហួត បឹងស្នោរ ហើយបកចូលក្រុងវិញ ជិះទៅបឹងកេងកង ជិះទៅទួលស្លែង

បន្តទៅអូឡាំពិក បកទៅទួលស្វាយព្រៃ ទៅផ្សាដើមគ បកមកពេទ្យចិន ហើយទៅវត្តទួលសង្កែ ហើយត្រឡប់មកផ្ទះវិញ។ ហើយក្នុងមួយកន្លែង គឺឈប់ចាំភ្ញៀវ ៥នាទី ទៅ១០នាទី អាចទេ អស់ទៅដល់១៥០គីឡូនោះ? ព្រោះកន្លែងជិតៗ គ្នាទាំងអស់ឆ្ងាយតែ ២៧១ និង៣៧១ ប៉េងបួតបឹងស្នោរ”។