ភ្នំពេញ​យប់មិញ ខ្យល់សាហាវញាក់សាច់ ព្រោះយេីងប៉ះកន្ទុយព្យុះឈ្មោះ Wipha​ ដែលកំពុងបោកបក់លេី

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ដែលកាលពីក្នុងអំឡុងថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ខាងក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ ដែលប្រទេសកម្ពុជាយើងនេះ និងមានប្រព័ន្ធសម្ពាធទាប អូសបន្លាយកាត់ពីលើអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ។ ខណៈនៅប៉ែកខាងលើ សមុទ្រចិនខាងត្បូង នឹងកកើតនូវព្យុះទី៧។

ទន្ទឹមនឹងនេះផងដែរ កាលពីម្សិលមិញនេះ នៅទីក្រុងភ្នំពេញ បានទទួលខ្យល់បោកបក់យ៉ាងខ្លាំង នាអំឡុងម៉ោង ប្រហែល១យប់ ឈានចូលថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩ ដែលបណ្ដាលធ្វើឲ្យប្រជាពលរដ្ឋ ហាក់មានភាពភ័យខ្លាចជាខ្លាំង។ ក្នុងនោះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយឈ្មោះ Aplus Cooc បានប្រាប់ឱ្យដឹងថា៖

“ខ្យល់សាហាវ​ នៅភ្នំពេញ​យប់នេះ​ ព្រោះយេីងប៉ះកន្ទុយព្យុះឈ្មោះWipha​ដែលកំពុងបោកបក់លេីក្រុងហាណូយប្រទេសវៀតណាម​ ឡាវ និង​ ខេត្តណានជីងប្រទេសចិន​ ដែលមកពីឈូងសមុទ្រចិនខាងត្បូង កំពុងមានភ្លៀងធ្លាក់ខ្លាំង​ និងអាចមានរអិលបាក់ដីនៅតំបន់មួយចំនួនដែលស្ថិតនៅលេីផ្លូវរបស់ព្យុះ​នេះផងដែរ។

យេីងគ្រាន់តែកន្ទុយទេ​ តែប៉ះទូទាំងប្រទេស​ តាមបណ្តាខេត្តក្រុង​ ឡេីងប៉ះសក់ដែរ​ ប្រយត្ន័ប្រយែងផងគ្រប់គ្នា​ ជួយប្រាប់ផង​ ខេត្តណា​ តំបន់ណាមានខ្យល់ខ្លាំង​ ភ្លៀងខ្លាំង​ Source: @accwheather 1:30am(01-08-2019) Update : ទីក្រុងហាណូយត្រូវរងខ្យល់ភ្លៀងខ្លាំងពីព្យុះវិផា​ ដោយទីក្រុងនិងតំបន់ជុំវិញនឹងហានិភ័យនៃជំនន់ទឹកភ្លៀងចាប់ពីថ្ងៃសុក្រ-សៅរ៍ដោយមានភ្លៀងធ្លាក់រាយប៉ាយបន្ថែមនៅថ្ងៃអាទិត្យ។ រអិលបាក់ដីនិងការពន្យាពេលជេីងហោះហេីរក៏ជាកង្វល់មួយនៅទូទាំងតំបន់ផងដែរ”។