រហាត់ទឹកបុរាណ​ដ៏ធំ ដែលជាអត្តសញ្ញាណមួយរបស់ខេត្តសៀមរាប​ បានខូចលែងដំណេីរការជាច្រេីនឆ្នាំមកហេីយ ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរា

បេីនិយាយ​អំពី​រហាត់ទឹក​ខេត្ត​សៀមរាប​ ប្រាកដ​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​បានស្គាល់​ និងបាន​ទៅ​លេង​កម្សាន្ដ​​រួចមកហេីយ​ ដែលរហាត់ទឹក​នេះ​មាន​ប្រវត្តិ​យូរណាស់​មកហើយ ពោល​វត្តមាន​រហាត់ទឹក​នេះ​ គឺ​មាន​ឡើង​តាំងពី​អំឡុង​ទសវត្ស​ទី​៦០​មកម្ល៉េះ​ ហេីយ​រហាត់​នេះ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការទាញយក​ទឹក​ពី​ស្ទឹង​សៀមរាប

មក​ស្រោចស្រព​កូនឈើ​នៅ​ស្ពាន​ប្រាសាទតាកែវ និង​ជា​តំណាងឱ្យ​អត្តសញ្ញាណ​ជាតិខ្មែរ វប្បធម៌​ខ្មែរ​ ដែល​បុព្វបុរស​យើង​ស្ថាបនា​ឡើង​ ដើម្បី​ទាញយក​ទឹក​សម្រាប់ធ្វើ​កសិកម្ម និង​តម្រូវការ​ប្រើប្រាស់​ផ្សេងៗ​ជាដេីម​នោះ​។ ដោយ​ឡែក​ មកដល់ពេល​បច្ចុប្បន្ន​នេះ​​ រហាត់ទឹក​ដ៏ធំ​ និងមានវ័យចំនាស់មួយនេះ​ ត្រូវ​បាន​ខូច​លែង​ដំណើរការ​ហេីយ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ អ្នកថែ​អង្គរ​ -​ Angkor Guardians បានមានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ «និយាយពីរហាត់ទឹក​ នឹកគិតដល់ខេត្តសៀមរាបភ្លាម រហាត់ទឹកបុរាណ​ដ៏ធំ ស្ថិតនៅសួនបណ្តុះកូនឈើប្រាសាទតាកែវ​ ដែលជាអត្តសញ្ញាណមួយរបស់ខេត្តសៀមរាប​ បានខូចលែងដំណេីរការជាច្រេីនឆ្នាំមកហេីយ​។

ដោយមានការផ្តួចផ្តេីមគំនិត ពីអាជ្ញាធរជាតិអប្សរា​​​ ព្រះតេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី​ ព្រះចៅអធិការវត្តព្រះឥន្ទកោសា​ បានបិណ្ឌបាត​ លោកជំទាវឧកញ៉ា បណ្ឌិត សៀង ចាន់ហេង​ អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍​ ជួសជុលរហាត់ទឹកនេះ។ ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងសិក្សា​ដេីម្បីជួសជុលឡេីងវិញហេីយ​»។