ឃើញហើយនិយាយលែងចេញម៉ង ទើបតែបើកហាងថ្មី មិនទាន់បានសម្ពោធផង ត្រូវបានចោរលួចទម្លុះដំបូល ចងខ្សែទម្លាក់ចុះក្រោមលួចយក ទូរស័ព្ទសុទ្ធតែថ្មីៗអស់55គ្រឿង ដែលគិតជាទឹកប្រាក់រហូតដល់ទៅ

កាលពីម្សិលមិញ វេលាម៉ោង ៦ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មានហេតុចោរលួចកាត់ដំបូល លួចចូលយកទូរស័ព្ទអស់ជាច្រើនគ្រឿង បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែហាងលក់ទូរស័ព្ទនេះ ទើបនឹងត្រៀមបើក ខណៈដឹកទូរស័ព្ទរាប់សិបគ្រឿងមករៀបចំតាំងនៅក្នុងទូ បាន២ថ្ងៃ មិនទាន់បើកសម្ពោធហាងផង។

យ៉ាងណាមិញ ទាក់ទងចំពោះករណីខាងលើនេះ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ម្ចាស់ហាងផ្ទាល់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ ពៅ ម៉ាលី បានប្រាប់ឱ្យដឹងថា៖”ហាងគាត់ទើបបើកការរៀបចំ ដាក់ឥវ៉ាន់សម្ភារទូរស័ព្ទ ថ្មីៗ ចូលក្នុងទូបាន២ថ្ងៃ ដើម្បីត្រៀមរៀបចំបើកសម្ពោធលក់ នៅថ្ងៃខាងមុខ។

ជារៀងរាល់ថ្ងៃពួកគាត់បាននាំគ្នាសម្រាន្តនៅបន្ទប់ខាងក្រោយ លុះមកដល់ថ្ងៃកើតហេតុ ខណៈគាត់ភ្ញាក់ពីដំណេកចេញមក ស្រាប់តែឃើញ ទ្វារចំហរ ដំបូលលើប្រហោងធ្លុង ចោរចងខ្សែសំរ៉ូតចុះ លួចយកទូរស័ព្ទសុទ្ធតែថ្មីៗក្នុងប្រអប់ សរុបចំនួនជាង៥៥គ្រឿង បើគិតជាសាច់ប្រាក់មានចំនួនសរុបរហូតដល់ ជាង ១មុឺនដុល្លារឯណោះ ទើបគាត់ឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលផ្ទាល់តែម្តង”។

សូមទស្សនាវីដេអូខាងក្រោម