ពិតជា​អាសូរ​ណាស់​ មីងស្រីសតិមិនសូវល្អ​ ត្រូវ​បាន​ជនចិត្ត​អប្រិយ​ចាប់​រំលោភ​ អស់រយៈជាង10ឆ្នាំ រហូត​មានកូនដល់ទៅ៤នាក់​ ត្រូវ​បាន​សប្បុរសជន​ ដោយ​មាន​ការ​ពាំនាំ​ពី​លោក​ K01 និង​លោក​ឧកញ៉ា​ ឃិត​ ឈឿន​ នូវ​ថវិកា​ចំនួន​

ពិតជា​រឿង​មួយ​ដ៏គួរ​ឲ្យ​សង្វេគ​ និង​អាណិត​អាសូរ​ជាខ្លាំង​ចំពោះ​មីងស្រីម្នាក់​ ដែលគាត់មាន​សតិមិនសូវល្អ ចេះត្រឹមតែដេីរ​សេីច​ និង​ញញឹម​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​បំផុត​នោះ​ បែរជា​មាន​មនុស្ស​ដែលមាន​ចិត្ត​អប្រិយ​មួយ​ចំនួន​ បានធ្វើ​បាបគាត់ដោយការចាប់​រំលោភ​ ពិតជា​ព្រៃផ្សៃ​ណាស់​។

យ៉ាង​ណា​មិញ​ មីងស្រីម្នាក់នេះ​មាន​អាយុ​ប្រមាណ​ជា​៤០ឆ្នាំ​ ប៉ុន្តែ​នៅពេលដែលមាននរណាសួរពី​អាយុ​គាត់​នោះ​ គាត់​ប្រាប់​គេថា​ គាត់​មាន​អាយុ​ត្រឹមតែ​២៩នោះទេ​ ហេីយ​បច្ចុប្បន្ន​នេះ​ មីងស្រីរងគ្រោះរូបនេះ​ មាន​កូន​ដល់ទៅ៤នាក់​ឯណោះ​។ ទន្ទឹង​នឹងនេះដែរ​ មីងស្រីរូបនេះ​ក៏ត្រូវ​បាន​អ្នកភូមិ​នាំទៅ​ដាក់កង​ដេីម្បី​ធ្វេីការ​ពន្យា​កំណើត​ផងដែរ​។

ក្នុង​នោះដែរ​ លោក​ K01 ក៏បានចុះ​ទៅជួប​មីងស្រីដោយផ្ទាល់​ និងបានមានការ​រៀបរាប់​ផងដែរ​ថា​៖​«សង្ឃឹមថា ដឹងដល់សប្បុរសជន​ រកឃើញហើយបងប្អូន អរគុណ​ដែលបានជួយស៊ែររហូតដល់ជិត10K បងស្រីសតិមិនល្អម្នាក់ ត្រូវក្មេងស្ទាវ រំលោភ អស់រយៈជាង10ឆ្នាំ បន្សល់ទុកកូនបួននាក់ គួរឲ្យ​អាសូរ»។

ដោយឡែក​ ក្នុង​សកម្មភាព​នេះ​ដែរ​ លោក​ឧកញ៉ា​ ឃិត​ ឈឿន​ អគ្គនាយក​ក្រុមហ៊ុន​ចម្រេីន​សម្បត្តិ​ ហៅកាត់​ផ្សារ​ ខេសុី​ ផ្ទះ​ល្វែង​ និង​ដីឡូដ៍​ ក៏បាន​ពាំនាំ​ជំនួស​សប្បុរសជន​ជាច្រើន​មកជួយដល់អ្នកមីង​ដែលកំពុងតែ​ជួបនូវ​ទុក្ខ​លំបាក​នេះផងដែរ​ ដែលសរុបក្នុងនោះមានចំនួ​ន​២៨៥ដុល្លារ​ និង​លុយ​ខ្មែរ​ ១៨មុឺន​រៀល​

ហេីយ​ចំពោះ​ថវិកា​នេះ​ក៏ត្រូវ​បាន​កាត់រំលែកខ្លះយកទៅ​ទិញ​គ្រឿង​ឧបភោគ​ផងដែរ​។​ សូម​ជម្រាប​ផងដែរ​ ចំពោះ​ថវិកា​សប្បុរសជន​នេះ​ ត្រូវ​បាន​ផ្តល់​ជូន​ដល់​បងប្អូន​មីងស្រីរងគ្រោះទុកចាត់ចែង​ ដេីម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​ ។

សូមទស្សនាវីដេអូខាងក្រោម