ក្រោយភ្លៀងមេឃស្រឡះ ក្រោយពីស្វាមីអ្នក​នាង​ ចាន់ កែវនិមល បានបង្ហោះសារលើកទឹកចិត្តភរិយា និងខាងអ្នកផលិកម្មវិធីចេញលិខិតសុំទោសរួចមក ស្រាប់តែអ្នកនាង ចាន់ កែវនិមល ក៍បានបង្ហោះសារថា

ប្រិយមិត្ដបានដឹងហើយថា ក្រោយពីកម្មវីធី ឋានសួគ៌ ឬឋាននរក ដែលមានអ្នកនាង កែវ ចាន់និមល ជាពិធីការិនី ក្នុងកម្មវិធីមួយនេះ របស់ទូរទស្សន៏រស្មី ហង្សមាស ត្រូវបានមតិមហាជនមានការរិះគន់ ឡើងកក្រើតពេលផ្ទៃប្រទេសតែម្ដង បន្ទាប់ពីកម្មវិធីមួយនេះ បានលើកយកសំនួរមួយ សួរទៅកាន់លោក កៅ សីហា ថាតើ ផ្លូវគោកក្នុងប្រទេសកម្ពុជាយើងចែកចាយជាប៉ុន្មានប្រភេទ? តែបែរជាចម្លើយកម្មវិធីលំដាក់ថ្នាក់ពិភពលោកមួយនេះ ថាមាន ៣ប្រភេទទៅវិញ។

ទន្ទឹមនឹងនេះផងដែរ ស្វាមីរបស់អ្នកនាង កែវ ចាន់និមល ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ សូវ៉ាត សីលា ក៏បានបង្ហោះសារលើកទឹកចិត្ដភរិយារបស់ខ្លួន កាលពីម្សិលមិញនេះ ដែលកំពុងត្រូវបានមតិមហាជនជាច្រើនស្ដីបន្ទោសដល់ប្រពន្ធរបស់ខ្លួននោះ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”ប៉ុន្មានឆ្នាំនេះអូនខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ

ចិត្ត និងដោយក្តីស្រលាញ់បំពេញការងារជាពិធីការិនីជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងបានសម្រេចនូវលទ្ធផលជាច្រើន ជាពិសេសបើមិនមានគោលការណ៍ អូនក៏មិនដែលហ៊ានសម្រេចចិត្តខ្លួនឯងឡើយ ហើយអូនក៏ជាមនុស្សស្រីម្នាក់ដែលរឹងមាំនិងបានផ្តល់នូវក្តីស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកផងទាំងពួងផងដែរ បងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់។

គ្រានេះដោយសារមានមតិរិះគន់ដោយអសីលធម៌ពីមនុស្សមួយចំនួន (តូច) វាពិតជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អូនខ្លាំងណាស់ ដោយវាក៏មិនមែនជាកំហុសរបស់អូនឡើយ ហើយអូនក៏មិនបានតបតសូម្បីតែបន្តិច។ តែទោះស្ថិតក្នុងកាលៈទេសបែបណាក៏ដោយ បងនិងក្រុមគ្រួសារនៅតែស្រលាញ់ និងមានមោទនភាពចំពោះអូនជានិច្ច”។

ទន្ទឹមនឹងនេះផងដែរ ស្រាប់តែក្នុងថ្ងៃនេះ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីខាងទូរទស្សន៏ រស្មី ហង្សមាស បានសុំទោសជាសាធារណៈរួចមក អ្នកនាង កែវ ចាន់និមល ក៏បានបង្ហោះសារ ដែលអ្នកនាង បានលេងឆាតជាមួយស្វាមីរបស់ខ្លួន និងបានភ្ជាប់សារមួយចំនួន ទៅកាន់ស្វាមីជាទីស្រលាញ់របស់ខ្លួនវិញថា៖”អរគុណលោកប្តីដែលតែងតែផ្តល់តម្លៃលើការងារអូន នៅក្បែរអូន លើកទឹកចិត្តអូនគ្រប់ពេល មិនគិតពីការងារខ្លួនក្នុងពេលដែលអូនត្រូវការជំនួយ សូវ៉ាត សីលា ស៉ំទោសដែលធ្វើឲ្យអ្នកផ្ទះយើងរួមទាំងបងបារម្ភ”។

For More Videos Amazing