នៅពេលបានឃើញស្វាមី អ្នក​នាង​ ចាន់ កែវនិមល បង្ហោះសារលើកទឹកចិត្តភរិយា ដ៍សែនរំជួលចិត្តរួចមក ស្រាប់តែលោក K01 បានបញ្ចេញអារម្មណ៍ថា

ខណៈដែលកម្មវិធី ល្បងប្រាជ្ញា Heaven or Hall Cambodia (ឋានសួគ៌ ឬឋាននរក) របស់ស្ថានីយទូរទស្សន៏ រស្មី ហង្សមាស ដែលមានអ្នកនាង កែវ ចាន់និមល ជាពិធីការិនីលំដាប់ប្រទេសកម្ពុជា បានលើកជាសំនួរ សួរទៅកាន់ លោក កៅ សីហា ដែលជាបេក្ខជនអញ្ចើញចូលរួមលេងកម្សាន្ដក្នុងកម្មវិធីនេះ ដោយបានចោទជាសំនួរថា៖

”យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ”? ភ្លាមៗនោះពិធីការិនី កែវ ចាន់និមល ស្រាប់តែយកអំណោះអំណាងសំនួរចម្លើយវិញ្ញាសារប្រលង ថ្នាក់ទី៩ ដែល មានចម្លើយឆ្លើយថា៖ ផ្លូវគោក ចែកចេញជា ៣ទៅវិញ ដែលជាហេតុធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃតែម្ដងចំពោះរឿងនេះ។

ទន្ទឹមនឹងនេះផងដែរ អ្នកនាង កែវ ចាន់និមល ក៏មិនបានឆ្លើយតបទៅនឹងរឿងនេះវិញឡើយ ដែលជាហេតុពេលនេះ រូបគាត់កំពុងស្ថិតនៅប្រទេស អាមេរិក ដើរលេងកម្សាន្ដជាមួយក្រុមគ្រួសារនៅទីនោះយ៉ាងសប្បាយរីករាយ ប៉ុន្ដែស្រាប់តែស្វាមីរបស់អ្នកនាង កែវ ចាន់និមល នោះគឺលោក សូវ៉ាត សីលា បានធ្វើការលើកឡើងនៅលើគណនី ហ្វេសប៊ុករបស់ខ្លួនថា៖”

ប៉ុន្មានឆ្នាំនេះអូនខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងដោយក្តីស្រលាញ់បំពេញការងារជាពិធីការិនីជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងបានសម្រេចនូវលទ្ធផលជាច្រើន ជាពិសេសបើមិនមានគោលការណ៍ អូនក៏មិនដែលហ៊ានសម្រេចចិត្តខ្លួនឯងឡើយ ហើយអូនក៏ជាមនុស្សស្រីម្នាក់ដែលរឹងមាំនិងបានផ្តល់នូវក្តីស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកផងទាំងពួងផងដែរ បងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់។

គ្រានេះដោយសារមានមតិរិះគន់ដោយអសីលធម៌ពីមនុស្សមួយចំនួន (តូច) វាពិតជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អូនខ្លាំងណាស់ ដោយវាក៏មិនមែនជាកំហុសរបស់អូនឡើយ ហើយអូនក៏មិនបានតបតសូម្បីតែបន្តិច។ តែទោះស្ថិតក្នុងកាលៈទេសបែបណាក៏ដោយ បងនិងក្រុមគ្រួសារនៅតែស្រលាញ់ និងមានមោទនភាពចំពោះអូនជានិច្ច”៕

ជាមួយគ្នានេះដែរ ក្រោយពីឃើញការបង្ហោះរបស់ស្វាមី របស់អ្នកនាង កែវ ចាន់និមលរួចមក ស្រាប់តែលោក K01 បានបង្ហោះវីដេអូនិយាយទាក់ទងចំពោះរឿងនេះ និងបានលើកឡើងយ៉ាងដូច្នេះថា៖”ពេលបានមើលប្តីរបស់ បងនិមលរួចហើយ K01ពិតជាសោកស្តាយ នៅសម្តីK01បាននិយាយទៅកាន់បងនិមលណាស់ ពេលនេះK01សូមផ្ញើរវីឌីអូនមួយនេះ ទៅកាន់បងនិមលជាពិសេសផង”៕

សូមទស្សនាវីដេអូខាងក្រោម