លោកអើយ!​មិនគួរឲ្យជឿសោះថា​ រថយន្ដ​ធន់តូចមួយនេះអាចផ្ទុកមនុស្សដល់ទៅរាប់សិបនាក់ ជួយរាប់ផងណា…(មានវីដេអូ​)

ពិតជាមានការភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៏​ខ្លាំងណាស់នៅតាមបណ្តាញសង្គមហ្វេសបុក​ ព្រមទាំងមានការចែករំលែកនូវវីដេអូនេះជាច្រើនផងដែរពីមហាជន​។ ស្ទើរ​តែ​មិនគួរឲ្យជឿនិងហួសចិត្តជាខ្លាំង ដែលរថយន្ដ​ធន់តូចមួយនេះអាចផ្ទុកមនុស្សបានដល់ទៅរាប់សិបនាក់ឯណោះ​ មើលទៅពិតជាអាចបំបែកកំណត់ត្រា​ Guinness បានហើយ។

វីដេអូ​នេះ​គឺបង្ហាញពីការឃាត់​រថយន្ដ​មួយពី​អាជ្ញាធរ​ បន្ទាប់មកក៏ធ្វើការឆែកឆេរ​ តែអ្វីដែលនឹកស្មានមិនដល់នោះគឺថាចំនួនមនុស្សដែលចុះពីរថយន្ត​នៅកៅអីខាងក្រោយបែរជាមានមនុស្សដល់ទៅជាង១០នាក់​ មិនតែប៉ុណ្ណោះ​ នៅខាងក្រោយគូទឡានវិញ​ ក៏មានមនុស្សមិនតិចដែរគឺចំនួន៥នាក់ទៀតរួមជាមួយនិងបង្វិចរបស់ពួកគេផងដែរ​ មើទៅពួកគេទំនងជាអ្នករត់ភៀសខ្លួន​ ឬក៏ជាអ្នកចំណាក់ស្រុកចឹង អ្វីដែលនឹកស្មានមិនដល់នោះគឺ​ មនុស្សយើងបែរជាអាចដាក់គលើគ្នាប្រៀបបានទៅនិងខោអាវទៅវិញ​ បើសរុបចំនួនមនុស្សនៅក្នុងរថយន្តនោះគឺមិនតិចជាង២០នាក់នោះឡើយ​ ក្រោយ​មក​អាជ្ញាធរ​ក៏បាននាំពួកគេសួរនាំ​ផងដែរ។

វីដេអូ

For More Videos Amazing