នេះបានច្បាស់​ ចំពោះសំនួរ កម្ពុជាចែកផ្លូវគោកប៉ុន្មានប្រភេទ ត្រូវបាន លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន បកស្រាយយ៉ាងច្បាស់ថា

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ កម្មវិធីទូរទស្សន៍ រស្មីហង្សមាស HD TV ក្នុងកម្មវិធី Heaven or Hall Cambodia បានយកសំនួរមួយមកសួរ ទៅកាន់លោក កៅ សីហា ដែលមានខ្លឹមសារថា៖”យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។

ទន្ទឹមនឹងនេះផងដែរ លោក កៅ សីហា បានគិតយ៉ាងល្អិតល្អន់រួចរាល់អស់ហើយ រូបលោកក៏បានជ្រើសយកចម្លើយ A ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចម្លើយរបស់កម្មវិធី ដោយបានផ្តល់មកវិញ គឺចម្លើយ B ៣ប្រភេទ ទៅវិញ ដោយតាមការបកស្រាយរបស់កម្មវិធីគឺ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។

ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីមានការស្នើរសូមពីសំណាក់មហាជនជាច្រើនរួចមក លោក មាស រិទ្ធី ក៏បានចេញធ្វើការបកស្រាយ ដោយលោកបានលើកឡើងតាមសំនួរចម្លើយ ភូមិវិទ្យាថ្នាក់ទី ៩ យកមកធ្វើជាអំណាស់អំណាង នៅក្នុងកម្មវិធីខាងលើ ប៉ុន្ដែមតិមហាជន គឺមិនអាចទទួលយកការបកស្រាយរបស់លោក មាស រិទ្ធី ដែលធ្វើការបកស្រាយនោះឡើយ ដោយជាហេតុថា ប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗ ដែលកំពុងតែសិក្សា ថាតើចម្លើយមួយណាដែលពិតប្រាកដ។

ជាមួយគ្នានេះដែរ កុំអោយមានមន្ទិលសង្ស័យបន្ដទៀត ស្រាប់តែលោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុកផេក ផ្លូវការរបស់លោក ដោយបានធ្វើការបកស្រាយឲ្យដឹងថា៖”ចូរឈ្វេងយល់អំពីផ្លូវដើម្បីជៀសវាងការបកស្រាយផ្សេងៗខុសគ្នា។

ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖ (មិននិយាយពីផ្លូវល្បឿនលឿន) ទី១ ផ្លូវថ្នល់ ទី២ ផ្លូវដែក។ ហើយផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖ ទី១ ផ្លូវជាតិ ទី២ ផ្លូវខេត្ដ ទី៣ ផ្លូវលំ(ផ្លូវជនបទ) និងទី៤ ផ្លូវរុក្ខបាល។ ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖ ទី១ ផ្លូវគោក ទី២ ផ្លូវទឹក ទី៣ ផ្លូវអាកាស។ អ្នកបកស្រាយខុសពីនេះ សូមពិនិត្យផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន ដោយរាប់អាន”៕

សូមទស្សនាវីដេអូខាងក្រោម