Yes ដល់​ទៅ៤​ ធ្វើ​ឲ្យ​គណកម្មការ​ពេញ​ចិត្ត​ស្តូក​តែ​ម្ដង​ ពី​បេក្ខជន​មកពីខេត្ត​កំពង់ចាម​ បកស្រាយ​បទ​ ឈប់​ស្អប់​បង​ទៅ​ ពិត​ជា​ពិរោះណាស់​

ប្រិយមិត្ត​ជាច្រើន​ បាននឹងកំពុងតែ​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែល​ក្រុមហ៊ុន​ រស្មី​ហង្ស​មាស​ បានទទួល​សិទ្ធ​ផ្តាច់​មុខ​ មករៀបចំ​ ក្នុងប្រទេសកម្ពុជា និងបានផ្តល់ឱកាស​ ដល់បេក្ខជនមានសមត្ថភាព ក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាព ដណ្តើមយកជ័យលាភី។

ដោយឡែក​ នា​រាត្រី​ថ្ងៃទី​២៨ ខែកក្កដា​ ឆ្នាំ​២០១៩​​នេះ​ កម្មវិធីប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ក្នុង​វគ្គ​ Judge Auditions​ បាន​ឈាន​មកដល់​សប្តាហ៍​ទី​៤ហេីយ​ ក្រោមការ​ចូលរួម​ពី​បេក្ខជន​ និង​បេក្ខនារី​ជាច្រើន​រូប​ ដែល​សុទ្ធតែ​មាន​សមត្ថភាព​ ក្នុង​ការ​ច្រៀង​យ៉ាង​ពិរោះ​។

យ៉ាង​ណាមិញ​ ក្រឡេក​មក​មេីលពីបេក្ខជនរូបនេះ នារាត្រី​សប្ដាហ៍​ទី​៤នេះ​​ គឺមានសម្លេងយ៉ាង​គ្រលួច​តែម្តង​ ដោយមានការស្រែកច្រៀងយ៉ាងពិរោះ​ រហូត​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ មានការស្រលាញ់​ និងពេញចិត្តជាខ្លាំង​ ជាមួយ​នឹង​សមត្ថភាព​ ដែលអាច​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​បែបនេះ​។

សូម​ជម្រាប​ផងដែរ​ថា​ បេក្ខជន​រូប​នេះ​ មាន​ឈ្មោះ​ សុិន​ សាឡា​ អាយុ​២៦ឆ្នាំ​ មកពីខេត្ត​កំពង់ចាម​ បាន​លេីក​យក​បទ​ចម្រៀង​មកបកស្រាយមាន​ចំណងជើងថា​ “ឈប់​ស្អប់​បង​ទៅ​“ គឺពិតជា​ពិរោះ​អណ្ដែត​អណ្ដូង​ណាស់​​​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​តាម​ដាន​នូវការ​បកស្រាយ​ពី​បេក្ខជន​រូប​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម